ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​៥​នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៥​នាក់ និង​នាំ​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៩ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៥​នាក់ និង​នាំ​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា ២០១៩ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ចំនួន​៥​នាក់​ដែល​ក្រុម​អាជ្ញាធរ​ដោះ​លែ​ង​រួម​មាន​១-​ឈ្មោះ ហែម ហែល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ ២-​ឈ្មោះ ហូ​ន ហឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ទួល​ក្រើ​ល ស្រុក ប្រាសាទ​បា​ឡាំង ខេត្តកំពង់ធំ ៣-​ឈ្មោះ ម៉ិ ងិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ ភូមិ តា​ញ៉ោ​ក ឃុំ​ញ៉ោ​ក ស្រុក កំពង់ថ្ម ខេត្តកំពង់ធំ ។ អ្នក​ទាំង​៣​ចូល​តាម​ច្រក​ទឹក​ជប់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​១៦ មិថុនា ២០១៦ ដោយ​ជាប់ចោទ​ពី​បទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ និង​បាន​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

៤-​ឈ្មោះ ញឹ​ម ម៉ា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក ត្រពាំង​ប្រសាទ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ សីហា ២០១៦ ចូល​តាម​ច្រក​ទឹក​ជប់ ដោយ​ជាប់ចោទ​ពី​បទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ និង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ និង​៥-​ឈ្មោះ យ៉ាវ ចិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្ត​មាន​ជ័យ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣ មិថុនា ២០១៧ ដោយ​ជាប់ចោទ​ពី​បទ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ និង​ជាប់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​ថា​ឡាក់ ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

តាម​ប្រភព​ពី​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច​មក សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ថ្ងៃ​ដដែល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ