ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​រ៉ុក្កែត​ធ្លាក់​ជិត​ស្ថានទូត​អា​មេ​រិ​ក​

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​១​គ្រាប់ ​កាលពី​ថ្ងៃ​ទី​១៩​ ឧសភា ​ត្រូវ​បាន​បាញ់​ទៅ​លើ​តំបន់​បៃតង​នៃ​ក្រុង​បា​ដា​ដ ​ជា​តំបន់​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់ ​និង​មាន​ស្ថានទូត​អា​មេ​រិ​ក​។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​កើត​មាន​​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​អា​មេ​រិ​ក​ដក​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងឡាយ​ចេញពី​អុី​រ៉ា​ក់​។…

ប្រទេស​អុី​រ៉ា​ក់ ៖ គ្រាប់​រ៉ុក្កែត​១​គ្រាប់ ​កាលពី​ថ្ងៃ​ទី​១៩​ ឧសភា ​ត្រូវ​បាន​បាញ់​ទៅ​លើ​តំបន់​បៃតង​នៃ​ក្រុង​បា​ដា​ដ ​ជា​តំបន់​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់ ​និង​មាន​ស្ថានទូត​អា​មេ​រិ​ក​។ ការ​បាញ់​គ្រាប់​រ៉ុក្កែត​នោះ​កើត​មាន​​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​អា​មេ​រិ​ក​ដក​បុគ្គលិក​ការទូត​មិន​សំខាន់​ទាំងឡាយ​ចេញពី​អុី​រ៉ា​ក់​។

យោង​តាម​សេចក្ដី​ប្រកាស​មួយ​របស់​កងទ័ព​អុីរ៉ា​ក់ថា គ្រាប់​រ៉ុក្កែត​ប្រភេទ​កា​ទូ​សា​នោះ បាន​ធ្លាក់ ដោយ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ នា​កណ្ដាល​តំបន់​បៃតង ដែល​ទីនោះ​ក៏​មាន​ជា​ពិសេស​ទីតាំង​រដ្ឋាភិបាល​និង​សភា​អុី​រ៉ា​ក់ ព្រមទាំង​ស្ថានទូត​អា​មេ​រិ​ក​និង​ស្ថានទូត​អង់គ្លេស​។ សេចក្ដី​ប្រកាស​នេះ​ពុំ​បញ្ជាក់​ថា តើ​គោល​ដៅ​ណា​ពិតប្រាកដ​ក្នុង​តំបន់ ដែល​គេ​វាយប្រហារ​ឡើយ​។

យោង​តាម​ប៉ូលិស​ថា គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​បោះបង់​ចោល​មួយ​នា​ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ​។ អុី​រ៉ា​ក់រង​ការ​បំផ្លាញ​ដោយ​អំពើ​ហិង្សា​និង​ជម្លោះ​ជា​ច្រើន​ឆ្នាំ រួច​ពេល​នេះ​ទោះបី​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ត្រូវ​វាយ​កម្ចាត់​ក្ដី​តែ​អសន្តិសុខ​នៅ​បន្ត​កើត​មាន ជាមួយ​ការ​វាយប្រហារ​ភេរវកម្ម​បង្ហូរឈាម គ្រាន់តែ​មិន​សូវ​ញឹកញាប់​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ