វិធី​ព្យាបាល​ក្តៅខ្លួន និង​គ្រុនញាក់​ដោយ​ខ្លួនឯង


(កែសម្រួលដោយ ៖ បុប្ផា)

ការ​ក្តៅខ្លួន​អាច​កើតឡើង​គ្រប់ពេល​ជា​ពិសេស​នៅ​ពេល​រាង​កាយ​កំពុង​តែ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ឬ​បាក់តេរី​ដែល​ចូល​ជ្រៀតជ្រែក​ក្នុង​រាង​កាយ​របស់​យើង ។ ការ​ក្តៅខ្លួន ស្ទេញ​ៗ​អាច​បាត់​ទៅ​វិញ​ដោយ​មិនបាច​ព្យាបាល​អ្វី​ទាំងអស់ ដោ​សយារ​តែ​វា​ភាគច្រើន​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​នៅ​ពេល​វា​កើតឡើង​ជាមួយ​អាការ​អ្វី​ផ្សេង យក​ល្អ​គួរតែ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​បន្ថែម ។

មាន​ឧទាហរណ៍​ច្រើន​ណាស់​នៅ​ពេល​ការ​ក្តៅខ្លួន​ឡើង​ទៅ​ដល់​កម្រិត​៣៨​អង្សា អាច​បណ្តាល​ឲ្យ​គ្រុន និង​ញាក់​បាន ។ វា​ក៏​មាន​ជាប់​ទាក់ទង​នឹង​អាការ ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា ធី​ង​ធោ​ង មិន​ឃ្លាន​អាហារ និង​រញ៉ាំរ​ញូ​វ​ច្រើន​សម្រាប់​កុមារ តូច​ៗ ។ នៅ​ពេល​អាការ​ទាំងនេះ​កើតឡើង រឿង​ដំបូង​ដែល​អ្នក​គិត​មិន​គេ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាការ​ទាំងនេះ​បាត់​ទៅ​វិញ ។ ហេតុ​ដូច្នេះ​ហើយ​សូម​ណែនាំ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​មួយ​ចំនួន​តូច ដើម្បី​បញ្ចុះ​កម្តៅ និង​គ្រុនញាក់​ដូច​ខាងក្រោម​នេះ​៖

១-ផ្លាស់​ប្តូរ​របប​អាហារ ៖ បើសិនជា​អ្នក​ក្តៅខ្លួន ឬ​កំពុង​តែ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន យក​ល្អ​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ញ៉ាំ​ស៊ុប បន្លែ ផ្លែ​ឈើ ព្រមទាំង​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​នឹង​ជួយ​បញ្ចុះ​កម្តៅ និង​បំបាត់​ការ​បង្ក​រោគ​ដែល​កំពុង​តែ​កើតឡើង​ក្នុង​ខ្លួន ។ ក្រៅពី​នេះ​យក​ល្អ​គួរតែ​ចៀសវាង​អាហារ​ហឹរ និង​ក្តៅ អាហារ​​ខ្លាញ់ និង​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​សសិន​រហូត​ដល់​អ្នកមាន​អារម្មណ៍ល្អ​ឡើង​វិញ ។

២-ខ្ទឹមស ៖ ខ្ទឹមស​អាច​ជួយ​លុប​បំបាត់​ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​វីរុស​បាន ។ ដើម្បី​ព្យាបាល ចូរ​ដាំទឹក​មួយ​កែវ​ដោយ​ដាក់​ខ្ទឹមស​ដែល​ដុំ​រួច​ពីរ​បី​កំ​ប៉ឹ​ស​ចូល​ផង ។ បន្ទាប់​មក​អ្នក​អាច​ចាក់​វា​ត្រង់​យក​តែ​ទឹក ហើយ​ញ៉ាំ​វា​យ៉ាង​ហោច​ណាស់ ៣​ដង​ក្នុង​មួយ​ថ្ងៃ ។ ភេសជ្ជៈ​មួយ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ជា​ថ្នាំ​ប្រឆាំង​ការ​រលាក និង​ប្រឆាំង​បាក់តេរី​ដ៏​អស្ចារ្យ ។

៣-ស្អំ​កន្សែង​ត្រជាក់​នៅ​ថ្ងាស ៖ ឪពុក​ម្តាយ​ច្រើន​តែ​ដាក់​កន្សែង​សើម ឬ​ត្រជាក់​នៅ​លើ​ថ្ងាស​កូន​ដើម្បី​ជួយ​បញ្ចុះ​កម្តៅ​។ ការ​ធ្វើ​បែប​នេះ​មាន​ប្រសិទ្ធ​ភាពល្អ​ណាស់​ព្រោះ​វា​ត្រូវ​បាន​គេ​ធ្វើ​ជា​ច្រើន​ជំនាន់​ទៅ​ហើយ ។ អ្នក​គ្រាន់តែ​ប្រាកដ​ថា កន្សែង​ដែល​ត្រជាក់​នោះ​មិន​ត្រជាក់​ខ្លាំង​ទៅ​បាន​ហើយ ព្រោះ​បើសិនជា​ត្រជាក់​ខ្លាំង​វា​នឹង​ធ្វើ​ឲ្យ​អាការ​កូន​កាន់តែ​ធ្ងន់​វិញ ។

៤-ងូតទឹក​ត្រជាក់ ៖ ការ​ដែល​ឲ្យ​អ្នកជំងឺ​ក្តៅខ្លួន​ងូតទឹក​ត្រជាក់​គឺ​អាច​ជួយ​បញ្ចុះ​កម្តៅ​បាន​ខណៈ​ពេល​ដែល​វា​ជួយ​បន្ធូរ​ដល់​សាច់ដុំ ។ រឿង​នេះ​ក៏​សម្រួល​ដល់​ការ​ឈឺចាប់​ដែល​កើត​មាន​ផង​ដែរ ។ បើសិនជា​អ្នក​មិន​ចង់​ងូតទឹក​ទេ អ្នក​អាច​ជូត​កន្សែង​សើម​បាន ព្រោះ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ​បាន​យ៉ាង​ល្អ​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ