អតីត​ភ្នាក់ងារ​ម្នាក់​ជាប់គុក​២០​ឆ្នាំ ក្រោយ​ធ្វើ​​ចារកម្ម​


សហរដ្ឋអាមេរិក ៖ យោង​តាម​តុលាការ​អា​មេ​រិ​កថា អតីត​សមាជិក​ភ្នាក់ងារ​ CIA​ ម្នាក់​កាលពី​ថ្ងៃ​ទី​១៧​ឧសភា ទទួល​ការ​កាត់ទោស​ដាក់គុក​២០​ឆ្នាំ ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ក្រុង​ប៉េ​កាំ​ង ដែល​នោះ​បង្ហាញ​ពី​និន្នាការ​មិនល្អ​មួយ​ក្នុង​សហគមន៍​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​។

លោក​KEVIN MALLORY​ទទួល​ការ​ចោទប្រកាន់ ពី​បទ​លក់​បណ្ដា​ព័ត៌មាន​ខាង​ផ្នែក​ការពារ ដល់​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​ចិន​ម្នាក់ ក្នុង​ទឹកប្រាក់​២៥.០០០​ដុល្លារ ពេល​គេ​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​សៀង​ហៃ កាលពី​ខែមីនា​និង​ខែមេសា​ឆ្នាំ​២០១៧​។ ក្នុង​សារ​មួយ​ចុះ​ថ្ងៃ​ទី​៥​ឧសភា​ឆ្នាំ​២០១៧​ជន​នោះ​ធ្លាប់​និយាយ​ថា ទិស​ដៅ​របស់​អ្នក​ធ្វើ​យ៉ាងម៉េច​ឲ្យ​ទទួល​បាន​ព័ត៌មាន ហើយ​ទិស​ដៅ​របស់ខ្ញុំ​មាន​ព័ត៌មាន​លក់​ឲ្យ​។

លោក​KEVIN MALLORY​បម្រើ​ការ​ក្នុង​កងទ័ពជើងគោក បន្ទាប់​មក​ជា​ភ្នាក់ងារ​ពិសេស​សម្រាប់​ផ្នែក​សន្តិសុខ​នៃ​ក្រសួងការបរទេស មុន​ពេល​ក្លាយជា​ភ្នាក់ងារ​CIA​។ រហូត​ដល់​ឆ្នាំ​២០១២ រូ​ប​គេ​អាច​ក្ដាប់​បណ្ដា​ព័ត៌មាន​ដែល​ចាត់​ទុក​ថា​សម្ងាត់​បំផុត​នៅ​ចិន តៃវ៉ាន់ អុី​រ៉ា​ក់ ​និង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អា​មេ​រិ​ក​ជា​ច្រើន​នាក់ បាន​ត្រូវ​ចាប់ខ្លួន​ឬ​ទទួល​ការ​កាត់ទោស ពី​បទ​ប្រព្រឹត្ត​អំពើ​ចារ​កម្ម​ឲ្យ​ក្រុង​ប៉េ​កាំ​ង​។ អតីត​ភ្នាក់ងារ​CIA​ម្នាក់​លោក​JERRY CHUN LEE អាយុ​៥៤​ឆ្នាំ ទទួល​ការ​កាត់​ទោស​កាលពីដើម​ខែឧសភា ពី​បទ​ផ្ដល់​ព័ត៌មាន​ខាង​ផ្នែក​ការពារ​ជាតិ​ដល់​ចិន​។ រូបគេ​អាច​មានទោស​ជាប់​គុក​អស់​មួយ​ជីវិត​។ កាលពី​ឆ្នាំ​២០១២​ប៉ូលិស​អា​មេ​រិ​ក រក​ឃើញ​ថា អតីត​យោធា​ទទួល​បាន​សញ្ជាតិ​អា​មេ​រិ​ក​រូប​នោះ មាន​កំណត់ហេតុ​នានា​ដែល​មានឈ្មោះ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​បណ្ដា​និយោជិត​និង​អ្នក​ប្រមូល​ព័ត៌មាន​របស់​CIA ក៏​ដូច​ជា​បណ្ដា​អា​ស័​យ​ដ្ឋា​ន​នៃ​ជម្រក​សម្ងាត់​នានា​។ រឿង​នោះ​អាច​មានការ​ជាប់​ទាក់ទិន ជាមួយ​ការ​បែក​ធ្លា្​យ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​បណ្ដាញ​CIA​នៅ​ចិន​រវាង​ពី​ឆ្នាំ​២០១០​ទៅ​២០១២។

ចំណែក​ជន​ឈ្មោះ​RON ROCKWELL HANSEN អតីត​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​យោធា អាយុ​៥៨​ឆ្នាំ​ម្នាក់ កាលពី​ខែមីនា​ទទួល​ការ​កាត់ទោស ពី​បទ​ផ្ដល់​ព័ត៌មាន​នានា​ដល់​បណ្ដា​ទីភ្នាក់ងារ​ចិន ពិសេស​ព័ត៌​មាន​ឧស្សាហកម្ម ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ប្រាក់​ជា​ច្រើន​រយ​ពាន់​ដុល្លារ​។ រូបគេ​ត្រូវ​ទទួលទោស​ជាប់គុក​១៥​ឆ្នាំ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ