ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិនដីគោក​កាន់តែ​ច្រើន​ទិញ​អចលនទ្រព្យ​ហុងកុង

4 ឆ្នាំ មុន

ហុងកុង ៖ UBS បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ហុងកុង​គឺជា​ទីផ្សារ​អចលនទ្រព្យ​ក្រៅ​ស្រុក​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​សម្រាប់​ជនជាតិ​ចិនដីគោក​បើ​ទោះជា​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​កង្វល់​ទាក់ទិន​នឹង​ច្បាប់​ថ្មី​ដែល​បង្កើន​អំណាច​របស់​ប្រទេស​ចិន​លើ​ទីក្រុង​នេះ​ពិតមែន​ក្តី​។ UBS បាន​និយាយ​ថា…

ហុងកុង ៖ UBS បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ហុងកុង​គឺជា​ទីផ្សារ​អចលនទ្រព្យ​ក្រៅ​ស្រុក​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​សម្រាប់​ជនជាតិ​ចិនដីគោក​បើ​ទោះជា​មាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​កង្វល់​ទាក់ទិន​នឹង​ច្បាប់​ថ្មី​ដែល​បង្កើន​អំណាច​របស់​ប្រទេស​ចិន​លើ​ទីក្រុង​នេះ​ពិតមែន​ក្តី​។

UBS បាន​និយាយ​ថា ហេតុ​ការ​ទាំង​ពីរ​ខាងលើ​មិន​មាន​ផល​ប៉ះពាល់​ច្រើន​លើ​តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ហុងកុង​ឡើយ ហើយ​ពួក​គេ​បាន​ព្យាករណ៍​ទៀត​ថា​តម្លៃ​ផ្ទះ​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​ព្រោះ​មាន​ជនជាតិ​ចិនដីគោក​កាន់តែ​ច្រើន​ជ្រើស​រស់នៅ ឬ​វិនិយោគ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ហុងកុង​។ប្រមាណ​១២%​នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​មួយ​របស់ UBS បាន​និយាយ​ថា​ពួក​គេ​មាន​គោលបំណង​ទិញ​អចលនទ្រព្យ​ក្នុង​ហុងកុង​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ដែល​ច្រើន​ជាង​ចំនួន​៧%​កាលពី​ខែកញ្ញា​។

លោក John Lam ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​ប្រចាំ​ហុងកុង​និង​ចិន​នៅ UBS បាន​ឲ្យ​ដឹង​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​របស់​ពិភពលោក​អាច​នឹង​ដាក់​សម្ពាធ​បន្ថែម​លើ​រូបិយ​វត្ថុ​ចិន ប៉ុន្តែ​វា​ក៏​អាច​ជំរុញ​ដល់​ជនជាតិ​ចិន​កាន់តែ​ច្រើន​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ហុងកុង​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ​ដែរ​។ លោក​បាន​បន្ត​ថា ជម្លោះ​ពាណិជ្ជកម្ម​នេះ​អាច​បង្ក​ឲ្យ​មាន​កំណែទម្រង់​ទីផ្សារ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​មិនកើត​មាន​ឡើង​យូរ​ដូច​ឆ្នាំ​មុន​ឡើយ​។

តម្លៃ​ផ្ទះ​ហុងកុង​បាន​ធ្លាក់​ចុះ​ពី​ខែសីហា​ដល់​ខែធ្នូ​កាលពី​ឆ្នាំ​មុន​ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម និង​កំណើន​អត្រា​ការ​ប្រាក់ ប៉ុន្តែ​វា​បាន​ប្រសើរ​ឡើង​វិញ​តាំងពី​ដើមឆ្នាំ​នេះ​។ កាលពី​ខែមីនា តម្លៃ​ផ្ទះ​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែកញ្ញា​ឆ្នាំ ២០១៦ មក​។
លោក​បាន​បន្ថែម​ថា សង្គ្រាម​ពាណិជ្ជកម្ម និង​កំណែទម្រង់​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បត្យាប័ន​នឹង​មិន​ប៉ះពាល់​ដល់​គម្រោងការ​របស់​ជនជាតិ​ចិនដីគោក​ក្នុង​ការ​វិនិយោគ ឬ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន់​ក្នុង​ហុងកុង​ទេ​។ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​គិត​ថា​តម្រូវការ​ពី​អតិថិជន​ដែល​មិនមែន​ជា​ប្រជាជន​រស់នៅ​ក្នុង​ហុងកុង​នឹង​មាន​ខ្ពស់​ជាង​តម្រូវការ​ប្រជាជន​រស់នៅ​ក្នុង​ហុងកុង​នា​ពេល​អនាគត ហើយ​ការ​ផ្គត់ផ្គង់​ផ្ទះ​ដែល​នៅ​មាន​កម្រិត​ព្រមទាំង​ការ​ធ្វើ​សហ​មា​រណកម្ម​តំបន់ Guangdong ហុងកុង និង​ម៉ា​កាវ​អាច​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង​បាន​រយៈពេល​វែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ