ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​ដី​នៅ​កម្ពុជា​មាន​ពីរ​ប្រភេទ ខណៈ​ការ​ស្នើ​សុំ​ចុះបញ្ជី​អចល ន​ទ្រព្យ​ប្រើ​រយៈពេល ជិត ២​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​វិស័យ​សំណង់​និង​អចល​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ប៉ោង​ឡើង ការ​ចុះបញ្ជី​អចលនទ្រព្យ​សម្រាប់​សម្គាល់​ម្ចាស់​កម្ម​សិទ្ធ​គឺជា​រឿង​សំខាន់​ដើម្បី​សិទ្ធ​ស្របច្បាប់​ក្នុង​ការ​កាន់កាប់​អ​ចនទ្រ​ព្យ ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​ការ​ការពារ​តាម​ផ្លូវច្បាប់​យ៉ាង​ប្រពៃ ។យ៉ាងណាមិញ​ការ​យល់​ដឹង​អំពី​ការ​ចុះបញ្ជី​អចល​ទ្រព្យ ក៏​ដើរតួ​នាទី​សំខាន់​ដើម្បី​ឲ្យ​ម្ចាស់​អចលនទ្រព្យ​បានដឹង​ឲ្យ​ច្បាស់​អំពី​ថេរៈវេលា​និង​កម្រៃ​សេវា​ដែល​ត្រូវ​បង់​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​សម្គាល់​ម្ចាស់​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​គឺ​មាន​ពីរ​ប្រភេទ គឺ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​វិស័យ​សំណង់​និង​អចល​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ប៉ោង​ឡើង ការ​ចុះបញ្ជី​អចលនទ្រព្យ​សម្រាប់​សម្គាល់​ម្ចាស់​កម្ម​សិទ្ធ​គឺជា​រឿង​សំខាន់​ដើម្បី​សិទ្ធ​ស្របច្បាប់​ក្នុង​ការ​កាន់កាប់​អ​ចនទ្រ​ព្យ ក៏​ដូច​ជា​ការ​ទទួល​បាន​នូវ​ការ​ការពារ​តាម​ផ្លូវច្បាប់​យ៉ាង​ប្រពៃ ។យ៉ាងណាមិញ​ការ​យល់​ដឹង​អំពី​ការ​ចុះបញ្ជី​អចល​ទ្រព្យ ក៏​ដើរតួ​នាទី​សំខាន់​ដើម្បី​ឲ្យ​ម្ចាស់​អចលនទ្រព្យ​បានដឹង​ឲ្យ​ច្បាស់​អំពី​ថេរៈវេលា​និង​កម្រៃ​សេវា​ដែល​ត្រូវ​បង់​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​សម្គាល់​ម្ចាស់​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា​គឺ​មាន​ពីរ​ប្រភេទ គឺ ៖ ១)- ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ គឺជា​ការ​ចុះបញ្ជី តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​ដី និង​ទី ២)- ការ​ចុះបញ្ជី​ដោយ​ប្រព័ន្ធ​គឺជា​ការ​ចុះបញ្ជី​តាម​គម្រោង ឬ​ផែនការ​របស់​រដ្ឋ ។ តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ស្នើ​សុំ​ចុះបញ្ជី​អចលនទ្រព្យ គឺ​ត្រូវ​ប្រើ​រយៈពេល​ចំនួន ៥២​ថ្ងៃ និង​កម្រៃ​សេវា​គឺ​មាន​តម្លៃ ៦០​ម៉ឺន​រៀល ។ នេះ​បើ​ផ្អែក​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ក្នុង​រូបភាព​ប្រមូលផ្តុំ ស្ថិត​ក្នុង​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​របស់​រាជធានី​-​ខេត្ត ដែល​ជា​គោលការណ៍​នៃ​អនុក្រឹត្យ​បាន​បញ្ជាក់​ថា រយៈពេល​នៃ​ការ​ស្នើ​សុំ​ចុះបញ្ជី​នេះ (​អចល​ទ្រព្យ​) យើង​ប្រើ​រយៈពេល​ប្រហែល​៥២​ថ្ងៃ ហើយ​កម្រៃ​សេវា​ត្រូវ​បង់​គឺ​៦០​ម៉ឺន​រៀល​។ នេះ​បើ​តាម​លោក សា​រិ​ន វ​ណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​សំណង់​និង​សូ​រិ​យោ​ដី ក្រុងភ្នំពេញ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ម្សិលមិញ​នេះ ។

តាម​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ គឺជា​ការ​ចុះបញ្ជី តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​ដី រីឯ​ការ​ចុះបញ្ជី​ដោយ​ប្រព័ន្ធ​គឺជា​ការ​ចុះបញ្ជី​តាម​គម្រោង ឬ​ផែនការ​របស់​រដ្ឋ ដែល​ការ​ចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​គឺ​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ ច្រើន​ឃុំ​-​សង្កាត់​ក្នុង​ពេលវេលា​ជាក់លាក់​មួយ ។ លោក សា​រិ​ន វ​ណ្ណា មាន​ប្រសាសន៍​បន្ត​ថា «​ការ​ចុះបញ្ជី​នេះ វា​មានការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ និង​ការ​ចុះបញ្ជី​ជា​ប្រព័ន្ធ​។ នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​នេះ យើង​បាន​ធ្វើការ​ចុះបញ្ជី​បាន​ប្រមាណ​៦៥% នៅ​លើ​ចំនួន​ក្បាលដី​សរុប ហើយ​ជា​ផែនការ​យើង​នឹង​បញ្ចា​ប់​ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២១»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ថ្ងៃ​ទី​២ ខែឧសភា​កន្លង​ទៅ បានឱ្យ​ដឹង​ថា ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការ​កាន់កាប់ ដីធ្លី ការ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ដីធ្លី ការ​លើកកម្ពស់​កម្រិតជីវភាព ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជូន​ប្រជាពលរដ្ឋ សន្តិសុខ​ស្បៀង និង​ភាព​សុខដុម​នៃ​សង្គម​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ជា​សេនាធិការ បាន​ខិតខំ​រៀបចំ​នូវ​បទដ្ឋាន​គតិ​យុ​ត្ត​សម​ស្រប និង​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់ស្តែង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី ទាំង​ប្រទេស​និង​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​៖១-) គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត​, ២-) អាជ្ញាធរ​ជាំ​តិ​ដោះស្រាយ​ទំនាក់​ដីធ្លី​, ៣-) យន្តការ​ដោះស្រាយ​វិវាទ​តាម​ប្រព័ន្ធ​តុលាការ​និង​៤-)​ដោះស្រាយ​វិវាទ​ក្រៅ​ប្រពន្ធ​តុលារ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន មិន​មានការ​បង្ខិតបង្ខំ គំរាមកំហែង ឬ​បំភិតបំភ័យ​គួ​ភាគី​ណាមួយ​ឡើយ​។

សេ​ចក្រី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា «​គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០១៩​នេះ ១-)​ការ​ចុះបញ្ជី​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​៥,២​លាន​ក្បាលដី ស្មើនឹង​៧៤% នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប ៧​លាន​ក្បាលដី ក្នុង​នោះ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន ៤,៦​លាន​ក្បាលដី ចុះបញ្ជី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​៦​សែន​ក្បាលដី​។ ២-) ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី ក្រសួង​ទទួល​បាន​ពាក្យបណ្តឹង​១០.០៧៨​ករណី​ក្នុង​នោះ​បាន​ដោះស្រាយ​បញ្ចប់​៨.០៦២​ករណី និង​កំពុង​ដោះស្រាយ​២.០១៦​ករណី​។​៣-) ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​២៤​សហគមន៍ ស្មើនឹង​៦៨៤​ក្បាលដី​។ តាម​ផែនការ​ការ​ចុះបញ្ជី​ដីធ្លី​ទូ​ទាំង​ប្រទេស​រួម​ទាំង​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នឹង​ឈាន​ទៅ​សម្រេច​បាន​១០០%​នៅ​ត្រឹម​ឆ្នាំ​២០២១»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ