បុគ្គលល្ងង់ទោះចូលទៅអង្គុយជិតបណ្ឌិតក៏នៅតែល្ងង់
ព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះឧទាយិត្ថេរដែលជាភិក្ខុសម្បូររឿងអាស្រូវច្រើនក្នុងព្រះពុទ្ធសាសនា ។ សម័យមួយ ព្រះឧទាយិលោកបានទៅគង់នៅក្នុងធម្មសភាធ្វើដូចជាព្រះមហាថេរ ។ ពួកភិក្ខុអាគន្តុកៈបានឃើញលោកហើយសម្គាល់ថា ជាព្រះមហាថេរៈជាអ្នកចេះដឹងច្រើន ហើយបានសួរនូវបញ្ហាធម៌នឹងលោក។ ព្រះឧទាយិរកឆ្លើបញ្ហាធម៌មិនបានទាល់តែសោះ ។…
ចែករំលែកព័តមាននេះ