អាសូ​បុរស​ម្នាក់​បុក​គូទ​រថយន្ត​មួយ​គ្រឿង ផ្អើល​ស្ទឹង​មាន​ជ័យ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ដែល​ខូច​ចត​ចោល ដោយ​មិន​មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​២១៧ ស្ថិត​ក្នុងភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​នៅ វី​រៈ ភេទ​ប្រុស អាយ​២៩​ឆ្នាំ មុខរប​បុគ្គលិក​ចាក់​សាំង ស្នាក់​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ម្ល​ង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១J-៣២៧១​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-២៣៦៦ ដែល​ខូច​ចត​នៅ​កណ្ដាលផ្លូវ ហើយ​ម្ចាស់​រថយន្ត​មិន​បាន​ដាក់​ស្លាក​សញ្ញា​អ្វី​ជា​សម្គាល់​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​ជន​រង​គ្រោះ​ខាងលើ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​សរី​វ៉ូ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន មិ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ខណ្ឌមានជ័យ​ដើម្បី​ចុះ​មក​ធ្វើ​កំណត់ហេតុ រួច​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង​អូស​យក​រថយន្ដ និង​ម៉ូតូ​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ