ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះស្នេហា​​កក្រើក​ក្នុង​សណ្ឋាគារ​ ហើយ​បើក​ឡាន​​ដេញ​បុក​គ្នា​​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម ​សង្ស័យ​ឈ្លោះប្រកែក​គ្នា​រឿង​ប្រពន្ធដើម​និង​ប្រពន្ធចុង បាន​បើក​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ក្នុង​ភាព​ស្រវឹង បណ្តាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុករបង​ការដ្ឋាន​ហោះ​ធ្លាក់​ទៅ​ទើរ​នៅ​មាត់ច្រាំង​ទន្លេបាសាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​មាត់ច្រាំង​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម ​សង្ស័យ​ឈ្លោះប្រកែក​គ្នា​រឿង​ប្រពន្ធដើម​និង​ប្រពន្ធចុង បាន​បើក​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ក្នុង​ភាព​ស្រវឹង បណ្តាល​ឲ្យ​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុករបង​ការដ្ឋាន​ហោះ​ធ្លាក់​ទៅ​ទើរ​នៅ​មាត់ច្រាំង​ទន្លេបាសាក់ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ ខែឧសភា នៅ​មាត់ច្រាំង​ទន្លេបាសាក់ តាម​ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រថយន្ត​ដែល​ដេញ​បុក​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់ផ្លា​ក​លេខ ភ្នំពេញ ២AY-៣១៣៩ មាន​អ្នក​ជិះ​ក្នុង​នោះ​
ជា​ជនជាតិ​ចិន​ស្រី​ប្រុស​ចំនួន​៤​នាក់​និង​ស្ថិត​ក្នុង​ភាព​ស្រវឹងស្រា​ជោកជាំ ។ ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា រថយន្ដ​ខាងលើ​បាន​បើក​ដេញ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដែល​មាន​សុទ្ធ
តែ​ជនជាតិ​ចិន​ជិះ​ដូច​គ្នា​ បើក​ចូល​ទៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ហើយ​បាន​ឈប់​រថយន្ត​ឈ្លោះ​ប្រកែក​គ្នា​ឡូឡា​ពេញ​បរិវេណ​សណ្ឋាគារ​ ដោយ​និយាយ​ភាសា​ចិន តែ​មាន​អ្នកចេះ​ភាសា​ចិន​ស្តាប់​បានដឹង​ថា ​ឈ្លោះប្រកែក​គ្នា​រឿង​ប្រពន្ធដើម​ប្រពន្ធចុង ។

ភ្លាម​ៗ​នោះ ខាង​សណ្ឋាគារ​ខ្លាច​រំខាន​ដល់​ភ្ញៀវ​ដែល​ស្នាក់​នៅ ក៏​ឲ្យ​សន្តិសុខ​សណ្ឋាគារ​ដេញ​រថយន្ដ​ទាំង​២​គ្រឿង​នោះ​ចេញ​ក្រៅ ស្រាប់តែ​រថយន្ដ​ដែល​ត្រូវ​គេ​ដេញ​នោះ​ បើក​រត់​ចេញ​យ៉ាងលឿន ហើយ​រថយន្ដ​ម៉ា​ស្តា​ក៏​ដេញ​តាម​រហូត​ដល់ផ្លូវ​ទន្លេបាសាក់​ឡើង​ស្ពាន​ឥន្ទធនូ​កោះ​ពេជ្រ និងបើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។

ពេល​នោះ​រថយន្ត​ដែល​ត្រូវ​គេ​ដេញ បាន​បត់​ឆ្វេង​ចូល​ផ្លូវ​ស​ប៊ិ​ត​ពី​ខាងត្បូង​ទៅ​ខាងជើង​យ៉ាង​លឿន ចំណែក​រថយន្ត​ម៉ា​ស្តា​ដែល​ដេញ​តាម​មក​ដល់​បួង​ចង្កូត​បត់​តាម តែ​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​របង​ការដ្ឋាន ដែល​ហ៊ុម​ដោយ​ស​ង្ក័​សី​បណ្តាល​ឲ្យ​ធ្លុះ ។ បន្ទាប់មក រថយន្ត​បន្ត​ទៅ​បុក​បាក់​ដើម​ក្រខុប​អស់​មួយ​ដើម ហើយ​រថ​យន្ត​ធ្លាក់​ពី​ផ្លូវ​ទៅ​ក្រោម​នៅ​ទើរ​ជាប់មាត់​ច្រាំង​ទន្លេបាសាក់ បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ដ​រង​របួសស្រាល ។

ក្រោយ​កើតហេតុ ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​៤​នាក់​ដែល​ជិះ​ក្នុង​នោះ​បាន​ចេញពី​រថយន្ដ រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ បន្សល់​តែ​រថយន្ត​នៅ​មាត់ច្រាំង​ទន្លេបាសាក់ ទុក​ឲ្យ​នគរបាល​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក ៕

អត្ថបទសរសេរ ដោយ