ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្តលើករណីក្មេងប្រុស៣នាក់ស្លាប់នោះ គឺក្រោយកទាំង៣នាក់ហូបបាយថ្ងៃត្រង់រួច ក៏នាំគ្នាទៅមុជទឹកលេងនៅរណ្តៅដី ស្ថិតខាងលិចភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ឧសភា ដោយគ្មានអ្នកផ្ទះដឹងនោះទេ ។ លុះមកដល់ម៉ោង២រសៀលថ្ងៃដដែល ដោយសារមិនឃើញពួកគេមិននៅផ្ទះ ធ្វើឱ្យជីដូនឆ្ងល់បានដើររកគ្រប់ទីកន្លែង ក៏ប្រទះឃើញសំលៀកបំពាក់ពួកគេនៅមាត់រណ្តៅនេះ តែមិនឃើញមនុស្សទេ ធ្វើឱ្យជីដូនស្លុត និងបារម្ភពីសុវត្ថិភាពចៅៗគាត់ជាខ្លាំង ។
សេចក្តីរាយការណ៍បន្តថា ជីដូនមានការសង្ស័យខ្លាំង បានរត់រកអ្នកស្រុកផ្អើលឆោឡោឡើង នាំគ្នាជួយចុះទឹករាវរកក៏ឃើញសពពួកគេទាំង៣នាក់ ដែលធ្វើជីដូនស្រែកយំស្ទើរតែសន្លប់ខ្លួន ។ គួររំលឹកថា ក្មេងប្រុសន៣នាក់ខាងលើ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែពួកគេនាំគ្នាចុះទៅហែលទឹកលេងនៅក្នុងរណ្តៅដីដែលគេជីកទុកចោល ហើយបានធ្លាក់ចូលទៅកន្លែងដែលជ្រៅ បណ្តាលឱ្យលង់ ដែលគ្មានអ្នកណាដឹងអាចជួយទាន់ ។
ប្រភពបន្តថា ក្មេងប្រុសទី១-ឈ្មោះ ភាស្ស ដេត អាយុ១១ឆ្នាំ ទី២-ឈ្មោះ ម៉ៅ វីន អាយុ១២ឆ្នាំ និង
ទី៣-ឈ្មោះ ឆៃ លាងកញ្ញា អាយុ១២ឆ្នាំ អ្នកទាំង៣ជាបងប្អូនជីដូនមួយគ្នា ហើយត្រូវឪពុកម្តាយធ្វើចំណាកស្រុក ទៅរកស៊ីនៅស្រុកឆ្ងាយ ទុកកូនៗអោយរស់នៅជុំគ្នាជាមួយនិងជីដូនអាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ចែករំលែកព័តមាននេះ