ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នឹង​ពិបាក​មាន​ផ្ទៃពោះ​ណាស់ បើ​សិន​នៅ​ក្នុង​​​កន្លែង​ទាំងនេះ​ច្រើន

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​អ្នក​មិន​គួរ​នៅ​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​បន្ទប់ធ្វើការ​ច្រើន​ម៉ោង មិន​ងើបឡើង​មក​សោះ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ ព្រោះ​នៅ​ពេល​អ្នក​អង្គុយ​យូរ មិន​កម្រើក…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​កន្លែង​ដែល​អ្នក​មិន​គួរ​នៅ​ច្រើន​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​បន្ទប់ធ្វើការ​ច្រើន​ម៉ោង មិន​ងើបឡើង​មក​សោះ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ ព្រោះ​នៅ​ពេល​អ្នក​អង្គុយ​យូរ មិន​កម្រើក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់​។ ជា​ពិសេស នៅ​ពេល​ដែល​អ្នក​វក់​នឹង​ការងារ អ្នក​នឹង​ភ្លេច​ញ៉ាំ​បាន ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ផ្ទៃពោះ។

២-នៅ​ពេល​ដែល​អ្នក​តែង​នៅ​ក្នុង​ផ្ទះបាយ ដែល​មាន​សី​តុ​ណ្ភ​ភាព​ខ្ពស់ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ ដោយសារ​តែ​អ្នក​នៅ​ក្នុង​បន្ទប់​ដែល​មាន​កម្តៅ​ខ្ពស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ផលិត​បានកូន​ឡើយ​។

៣-នៅ​ពេល​ដែល​អ្នក​តែង​នៅ​ក្នុង​កន្លែង​ដែល​មាន​ក្លិន​មិនល្អ ក្លិនស្អុយ និង​ក្លិន​ធ្ងន់ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​មានកូន​ដែរ ព្រោះ​សុខភាព​អ្នក​កំពុង​តែ​កើត​មាន​បញ្ហា ដោយ​មិន​ងាយ​ឲ្យ​អ្នក​ពរ​ពោះ​កូន​បាន​ឡើយ​។

៤-កន្លែង​ដែល​មាន​សម្លេង​លឺ​ខ្លាំង ក៏​អ្នក​មិន​គួរ​នៅ​យូរ​ដែរ ព្រោះ​បើ​អ្នក​នៅ​យូរ ឬ​រាល់ថ្ងៃ នឹង​ធ្វើ​ឲ្យ​អ្នក​គ្មាន​កូន​ឡើយ ព្រោះ​បរិស្ថាន​នោះ​អាច​បំផ្លាញ​សុខភាព​អ្នក​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ កន្លែង​ទាំងនេះ អ្នក​មិន​គួរ​នៅ​យូរ​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ