បន្ទាយមានជ័យ ៖ យ៉ាងហោចមានមនុស្ស៩នាក់របួសធ្ងន់ ស្រាល កាលពីយប់ថ្ងៃទី១៦ ឧសភានេះលើដងផ្លូវបេតុងចំណុចផ្លូវបំបែកជា៤ ក្នុងភូមិក្បាលស្ពាន01 សង្កាត់ និងក្រុងប៉ោយប៉ែត ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះម៉ូតូទិសដៅបញ្ច្រាសទិសគ្នា ។ អ្នករងរបួសទាំង៩នាក់ មានស្រី៤នាក់ ដែលអ្នកខ្លះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោប៉ែត រីឯ២នាក់ទៀត សម្រាកព្យាបាលនៅគ្លីនិកឯកជន ហើយម៉ូតូខូចខាតចំនួន៤គ្រឿង (ធ្ងន់ធ្ងរ) ។
ករណីនេះនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រាប់ថា បង្កឡើងដោយរថយន្តម៉ាកអ៊ីស៊ុយស៊ុយឌុយម៉ិច១បាំង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AA-9784 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណព្រោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។ សមត្ថកិច្ចបន្តថា រថយន្តបង្កបើកបរក្នុងគោលដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៏បុករះម៉ូតូរងគ្រោះទាំង៤គ្រឿង ដែលបើកបរបញ្ច្រាសទិស បណ្តាលឲ្យជនរងគ្រោះរបួសរដូករណែលលើដងផ្លូវតែម្តង ។
ជនរងគ្រោះក្នុងហេតុការណ៍មួយចំនួនត្រូវសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ និង២នាក់ទៀត ត្រូវសាច់ញាតិនាំចូលគ្លីនិកឯកជន ខណៈយានយន្តពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើការដោះស្រាយ ។ សង្ឃឹមថា អ្នកបើកបររថយន្ត និងចេញមុខទទួលខុសត្រូវលើករណីនេះ និងមានការបកស្រាយពីមូលហេតុថា តើបណ្តាលមកពីអ្វី0x017d7 ៕
ចែករំលែកព័តមាននេះ