ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ​! បុក​រះ​ស្លា.ប់​មនុស្ស​ម្នាក់ និង​របួស​៣​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ប្រុស​ចំនួន​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ព្រុស​បាន​បើកបរ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ និង​ម៉ូតូ​កង់​បី​ពីរ​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ទុល​មុខ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ប្រុស​ចំនួន​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ព្រុស​បាន​បើកបរ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ និង​ម៉ូតូ​កង់​បី​ពីរ​គ្រឿង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ទុល​មុខ និង​សំណង់​លំនៅ​ដ្ឋា​ន​វាល​ស្បូវ ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ភោគ នៅ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ
ស្នាក់​នៅ​ជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​មានស្រុក​កំណើត​ភូមិ​សាលារៀន ឃុំ
បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ចំនែក​បុរស​ជា​ប្តី​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ ដោយឡែក​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​មាន​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​កង់​បី​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ខេត្ត​ទៅ​ភ្នំពេញ​ក្នុង​នោះ​មាន​ម៉ូតូ​កង់​បី​ខ្មែរ​ជិះ​គ្នា​២​នាក់​ប្តី​ប្រពន្ធ និង​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ជិះ​ដោយ​បុរស​២ និង​ក្មេង​ស្រី​ម្នាក់ ខណៈ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ាក​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL – 0427 បាន​បើក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​ភ្នំពេញ​ទៅ​ខេត្ត ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រះ និង​ម៉ូតូ​កង់​បី​ខ្មែរ រួច​ហើយ​បន្ត​ទៅ​បុក និង​ម៉ូតូ​កង់​បី​ឥណ្ឌា បណ្តាល​អោយ​ម៉ូតូ​កង់​បី​ខ្មែរ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ដាច់​ជា​បំណែក​ៗ ព្រមទាំង​ធ្វើ​អោយ​ស្ត្រី​ម្នាក់​បាន​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ នឹង​កន្លែង​កើតហេតុ ចំនែក​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ចំនែកខាងម៉ូតូកង់បីឥណ្ឌាវិញរងការខូចខាតក្រឡាប់ផ្ងារជើង ព្រមទាំងធ្វើអោយអ្នកជិះអ្នកបើកបរបីនាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅ
សង្គ្រោះនៅគ្លីនិកឯកជន ។ ដោយឡែករថយន្តបង្កវិញរងការខូចខាតខ្ទេចផ្នែកខាងមុខផ្ទុះពោងសុវត្ថិភាពបត់ក្បាលត្រឡប់ក្រោយវិញ ហើយភ្លាមៗនោះដែរអ្នកបើកបររងរបួសតិចតួចបានរត់គេចខ្លួនបាត់ស្រមោល ។ 

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​កង់​បី​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ជន​បង្ក​ចូលខ្លួន​មក​ដោះស្រាយ ។ ចំនែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ប្រគល់​អោយ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ខេត្តស្វាយរៀង​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ