ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​​៦​នាក់​កំពុង​​​​បូម​ប្រេង​ចេញសុខៗ​​ផ្ទុះ​​ឆេះ…សម្រេច​ស្រាយខ្សែឱ្យចេញផុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណីឆេះកប៉ាល់ដឹងប្រេងសាំង គឺនៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​សា​ឡង់​(កប៉ាល់) ឈប់​ចត​នៅ​ច្រាំង​ដៃទន្លេ​សាប និង​កំពុង​តែ​បូម​ប្រេង​ឡើង​ស្តុក​ទុក​ដោយ​មាន​មនុស្ស​ចំនួន​៦​នាក់ កំពុង​​តែ​បូម​ប្រេង ។ ខណៈ​ពេល​កំពុង​តែ​បូម​ប្រេង…

រាជធានី​ភ្នំពេញ ៖ ករណីឆេះកប៉ាល់ដឹងប្រេងសាំង គឺនៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​សា​ឡង់​(កប៉ាល់) ឈប់​ចត​នៅ​ច្រាំង​ដៃទន្លេ​សាប និង​កំពុង​តែ​បូម​ប្រេង​ឡើង​ស្តុក​ទុក​ដោយ​មាន​មនុស្ស​ចំនួន​៦​នាក់ កំពុង​​
តែ​បូម​ប្រេង ។ ខណៈ​ពេល​កំពុង​តែ​បូម​ប្រេង ស្រាប់តែផ្ទុះ​ឆេះ​ចេញពី​កន្លែង​បូម ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​តែ​ម្តង ។ ​ភ្លាម​ៗ​ក្រុម​បុគ្គលិក​កម្មករក៏​បាន​ស្រាយ​ខ្សែ​ ហើយ​បញ្ឆេះ​ម៉ាស៊ីនសា​ឡង់​បើក​ចេញ​ឱ្យ​ផុត​ពី​ច្រាំង​ ដើម្បី​ចៀសវាង​ឆេះ​រាលដាល​ដល់​សា​ឡង់​ផ្សេង​ៗ​ទៀត ។ ខណៈនោះ ​គេ​ឃើញ​សា​ឡង់​ដឹក​ប្រេង​មួយ​គ្រឿង​នោះបាន​ឆាបឆេះ​តាម​ចិត្ត នៅ​កណ្តាលទន្លេ​មាន​ភ្លើង​ឆេះ​រន្ទាល​ហុយផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ទៅ​លើ​អាកាស បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក ។

គួរបញ្ជាក់ថា សា​ឡង់​(​កប៉ាល់​)​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ហុយផ្សែង​ខ្មួល​នៅ​លើ​ផ្ទៃ​ទន្លេ បណ្តាល​ឱ្យ​រង​ការ​ខូចខាត និង​មនុស្ស​រង​របួសធ្ងន់​ចំនួន​២​នាក់ ។ ការ​ផ្ទុះ​ឆេះ​សា​ឡង់​ដឹក​ប្រេង​នេះ ​បង្ក​ឱ្យ​មានការភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៥​ន ិង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៩ ចំណុច​ច្រាំង​ទន្លេសាប ក្រោយ​ឃ្លាំង​ប្រេង​របស់​ក្រុមហ៊ុន ស្ថិត​នៅ​ក្រុម​ទី​១០ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។សា​ឡង់​ប្រេង​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ជា​សា​ឡង់ SAVIMIX 01 ពាក់​ស្លាក​លេខ SG.៣៦៤៣ ចំណុះ​៣០​ម៉ឺន​លី​ត្រ ។

តាម​នគរបាល​មូលដ្ឋាន បានឱ្យ​ដឹង​ថា​នៅ​ពេល​ដែល​កើត​មាន​អគ្គិភ័យ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​អន្តរាគមន៍​ចំនួន​៩​គ្រឿង​ហើយ​បាន​អូស​ទាញ​សា​ឡង់​ចូល​អែប​ច្រាំង​វិញ​បាញ់​ទឹក​អស់​៥​គ្រឿង អូ​ប័​រ​របស់​ការិយាល័យ​នគរបាល​ចរាចរ​ជើង​ទឹក​ចំនួន​២​គ្រឿង ក៏​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដែរ​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ។ ទោះបីជា​យ៉ាងណា ប្រេងសាំង​ត្រូវ​ភ្លើង​ឆេះ​អស់​មួយ​ចំនួន រង​ការ​ខូចខាត​តែ​មួយ​កំណាត់​ក្រោយ ។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​សា​ឡង់​ប្រេង​នោះ បណ្តាល​ឱ្យ​កម្មករ​រង​របួស​២​នាក់ ១-​ឈ្មោះ ឡេ ហង​យ៉ាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម​របួសស្រាល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​២-​ឈ្មោះ ចាង វ៉ាង​មិន ភេទ​ប្រុស ជា​បុគ្គលិក​ផ្នែក​បច្ចេក​ទេស​បញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម​ដោយសារ​របួសធ្ងន់ ។

ទាក់ទិន​នឹង​អគ្គិភ័យ​ឆេះ​សា​ឡង់​ប្រេង​នេះ គេ​ពុំ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ តែ​គេ​មានការ​សង្ស័យ​ថា អាច​ឆ្លង​ចរន្ត​ម៉ូ​ទ័​រ​បូម​ប្រេង​ ទើប​បង្ក​ឱ្យ​កើត​មានការ​ផ្ទុះ ​និង​ឆាបឆេះ​បែប​នេះ​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ