ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផូស៊ីលសត្វ​ល្អិត​បង្កាត់​ពូជ​អាយុ​​ជាង​165​លាន​ឆ្នាំ​​នៅ​ម៉ុ​ង​ហ្គោលី​

11 ឆ្នាំ មុន

​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​របស់​ចិន​ប្រទះ​ឃើញ​ផូសុីល​សត្វ​ល្អិត​ចំនួន​២​ក្បាល បង្កាត់​ពូជ​​ជាមួយ​គ្នា​មាន​អាយុ​ជាង​​១៦៥​លាន​ឆ្នាំ​​មុន ក្នុង​បឹង​មួយ​នៅ​ម៉ុង​ហ្គោលី​ ។​ ​នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ថា​ ក្រុម​អ្នក​​ស្រាវ​​ជ្រាវ​​របស​់​ចិន​​​សន្និដ្ឋាន​ថា សត្វ​ល្អិត​២​ក្បាល​នោះ ជា​សត្វ​ញី​និង​ឈ្មោល​​ ស្ថិត​ក្នុង​​អម្បូរ​ Anthoscytina Perpetua បាន​ងាប់​​ដោយ​ឧស្ម័ន​ពុល​នៃ​ភ្នំ​ភ្លើង​ ។ សត្វ​ល្អិត​នៅ​ផ្នែ​ក​ខាង​ឆ្វេង​ជា​សត្វ​ញី​ និង​

​ក្រុម​អ្នក​​ស្រាវ​ជ្រាវ​របស់​ចិន​ប្រទះ​ឃើញ​ផូសុីល​សត្វ​ល្អិត​ចំនួន​២​ក្បាល បង្កាត់​ពូជ​​ជាមួយ​គ្នា​មាន​អាយុ​ជាង​​១៦៥​លាន​ឆ្នាំ​​មុន ក្នុង​បឹង​មួយ​នៅ​ម៉ុង​ហ្គោលី​ ។​ ​នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​ថា​ ក្រុម​អ្នក​​ស្រាវ​​ជ្រាវ​​របស​់​ចិន​​​សន្និដ្ឋាន​ថា សត្វ​ល្អិត​២​ក្បាល​នោះ ជា​សត្វ​ញី​និង​ឈ្មោល​​ ស្ថិត​ក្នុង​​អម្បូរ​ Anthoscytina Perpetua បាន​ងាប់​​ដោយ​ឧស្ម័ន​ពុល​នៃ​ភ្នំ​ភ្លើង​ ។ សត្វ​ល្អិត​នៅ​ផ្នែ​ក​ខាង​ឆ្វេង​ជា​សត្វ​ញី​ និង​ស្តាំ​ជា​ឈ្មោល​ ។

​អ្នក​ជំនាញ​បញ្ជាក់​ថា​ ផូសុីល​ប្រភេទ​នេះ​​ចាត់​ទុក​ថា​ជា​ផូសុីល​កម្រ​ ព្រោះ​ប្រទះ​ឃើញ​​​ត្រឹម​តែ​៤០​បំណែក​នៅ​ទូទាំង​ពិភព​លោក​​ ។ ផូស៊ីល​សត្វ​ល្អិត​​បង្កាត់​ពូជ​នោះ មាន​​វ័យ​ចំណាស់​​​​ជាង​ផូសុីល​ដែល​រក​ឃើញ​ កាល​ពី​​មុន​នេះ ដែល​​​មាន​អាយុ​៦៥​លាន​ឆ្នាំ​ ។

​ផូស៊ីល​សត្វ​ទាំង​២​​នោះ​​ ស្ថិត​ក្នុង​ឥរិ​យាបថ​បែរ​មុខ​រក​គ្នា​ ដើម្បី​បង្កាត់​ពូជ​​ មាន​លក្ខណៈ​ស្រដៀង​នឹង​ការបង្កាត់​ពូជ​របស់​​សត្វ​ល្អិត​ក្នុង​ពេល​បច្ចុប្បន្ន​ ។​​ការ​ស្រាវ​ជ្រាវ​​ និង​ការ​ស្វែង​រក​របក​គំហើញ​នៅ​តំបន់​ម៉ុង​ហ្គោលី​​ ប្រទះ​ឃើញ​​ពូជ​សត្វ​ល្អិត​ច្រើន​ជាង​​ ១.២០០​ប្រភេទ៕