ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យនៅតែមានជ្រូកយួនចូលតាមខេត្តតាកែវដដែល..!

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ​ ការ​លួច​នាំ​ជ្រូក​ចូល​មក​ពី​សំណាក់​ឈ្មួញ​ទុ​ច្ច​រិត ​នៅ​តែ​បន្ត​កើត​មាន​ដដែល ​ហើយ​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​នាំ​គ្នា​និយាយ​រិះគន់​ថា​ ចំពោះ​រឿង​ឈ្មួញ​នាំ​ជ្រូក​ចូល​មក​បាន​នេះ​ គឺ​ដោយសារ​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធ​ស្រុក ខេត្ត ពិសេស​…

ខេត្តតាកែវ ៖ ​រហូត​មក​ដល់​ពេល​នេះ​ទៅ​ហើយ​ ការ​លួច​នាំ​ជ្រូក​ចូល​មក​ពី​សំណាក់​ឈ្មួញ​ទុ​ច្ច​រិត ​នៅ​តែ​បន្ត​កើត​មាន​ដដែល ​ហើយ​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​នាំ​គ្នា​និយាយ​រិះគន់​ថា​ ចំពោះ​រឿង​ឈ្មួញ​នាំ​ជ្រូក​ចូល​មក​បាន​នេះ​ គឺ​ដោយសារ​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធ​ស្រុក ខេត្ត ពិសេស​ ជំនាញ​ខាង​មន្ទី​រ កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​ ទើប​មាន​ឈ្មួញ​អាច​នាំ​ជ្រូក​ចូល​មក​បាន​ប ។

រឿងដ៏រសើបនេះ បើ​ទោះបីជា​កន្លង​មក ​លោក​អ៊ូច ភា អភិបាល​ខេត្តតាកែវ​ បានចេញ​បទបញ្ជា​យ៉ាង​
ម៉ឺង​ម៉ាត់ ​ដល់​អាជ្ញាធ​ស្រុក​ និងសមត្ថកិច្ច ​ពិសេស​ជំនាញ​ពេទ្យសត្វ​ខេត្ត​ត្រូវ​តែ​សហកា​គ្នា ​ដើម្បី​ទប់ស្កាត់​រាល់​ការ​នាំ​ចូល​ជ្រូក​ ចៀសវាង​ការ​ឆ្លង​ជំងឺឆ្លង​អា​ហ្វ្រិក អោយ​ខាង​តែ​បាន​ ។ ហើយ​បើ​ស្រុក​ណាមួយ​នៅ​តែ​បន្ត​អោយ​មានការ​លួច​នាំ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​បាន​ទៀត​ នឹង​បញ្ឈ​រមុខ​ដក​តំណែង​ចេញ​យ៉ាងណាក្តី ។​

ែ​បទបញ្ជា​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​ ព្រោះ​អាជ្ញាធរសមត្ត​កិច្ចជំនាញ​នៅ​បន្ត​ឃុបឃិត​គ្នា ​ជាមួយ​ឈ្មួញ​អោយ​នាំ​ជ្រូក​ចូល​មក​ដដែល​។​ នគរបាល​សេដ្ឋកិច្ច​ខេត្ត​បានអោយ​ដឹង​ថា​ ឈ្មួញ​នៅ​តែ​លួច​នាំ​ចូល​មក​ជា​រៀងរាល់​ថ្ងៃ​មិន​ដែល​ខាន​ឡើយ​ ហើយ​ចំពោះ​ច្រក​ដែល​នាំ​ជ្រូក​ចូល​មក​បាន​នោះ​តាម​ប្រឡាយ​លេខ​០៩​នឹង​ប្រឡាយ​លេខ​១២ ​ក្នុង​ឃុំ​គោក​ធ្លក​ស្រុង​អង្គរ​បូ​រី ខេត្តតាកែវ​ទាំង​ថ្ងែ​ទាំង​យប់​២ៗ​ឡាន​ដឹក​ទៅ​ភ្នំពេញ​ហើយ​ឈ្មួញ​ ដែល​មាន​សិទ្ធ​នាំ​ជ្រូក​យួន​ចូល​មក​បាន​នោះ​មានឈ្មោះ​សុខ វឿ​ន ហើយ​កាលពី​ថ្ងៃ​ទី១៥ ឧសភា ​ឈ្មួញ​បាន​នាំ​ជ្រូក​ចូល​មក​ពី​ស្រុក​១​ឡាន​កូរ៉េ​ផង​ដែរ​។

នគរបាល​សេដ្ឋកិច្ច​ដដែល​បាន​បញ្ជាក់​ថា ​យើង​ពិបាក​នឹង​ការ​ទប់ស្កាត់​ណាស់ ​ព្រោះតែ​អាជ្ញាធ​ស្រុក​នឹង​សមត្ថកិច្ច​ ពិសេស​ជំនាញ​ពេទ្យសត្វ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ឈ្មួញ​អស់ហើយ​នោះ​ ។ លោក​ថៃ លី មេ​ពេទ្យ សត្វ​ខេត្ត​ធ្លាប់​បាន​និយាយ​បរិ​សេ​ធ​ថា​ លោក​បាន​ប្រឹង​ប្រៃ​ង​ណាស់ ​ក្នុង​ការ​ទប់ស្កាត់​រាល់​កា​នាំ​ជ្រូក​ចូល​មក​ពី​ស្រុក​យួន​ ដោយ​បែងចែក​កំលាំង​ចេញ​ល្បាត​ជា​រៀងរាល់ថ្ងៃ​គ្រប់​ច្រកល្ហក​ ហើយ​សត្វ​ជ្រូក​ដៃ​ល​ឃើញ​ឡាន​ដឹក​រាល់​ថ្ងៃនេះ ​គឺ​គេ​ដើរ​ទឹ​ញ​តាម​បណ្តា​ស្រុក​នឹង​មានច្បាប់​ត្រឹមត្រូវ​។​

អត្ថបទសរសេរ ដោយ