ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ដៃ​គ្នា​​រួមរ័ក​​ជិត​១០​ដង​…ចុង​ក្រោយ ​ខាងប្រុសក្មេងទទួលខ្នោះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយនឹង​ក្មេង​ស្រី​ម្នាក់​យ៉ាង​ជ្រាលជ្រៅ​ អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​និង​ផ្ទះ​ជួលរួមរ័ក​មេត្រី​ជិត​១០​ដង​ទើប​បែក​ការណ៍ ។ ទីបំផុត​ ឪពុក​ម្ដាយ​និង​សាច់ញាតិ​ក្មេង​ស្រី​តាម​ទាន់​ដល់​បន្ទប់​ផ្ទះ​ជួល ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ជើង​ឯក​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយនឹង​ក្មេង​ស្រី​ម្នាក់​យ៉ាង​ជ្រាលជ្រៅ​ អស់​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ ព្រមទាំង​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​និង​ផ្ទះ​ជួលរួមរ័ក​មេត្រី​ជិត​១០​ដង​ទើប​បែក​ការណ៍ ។ ទីបំផុត​ ឪពុក​ម្ដាយ​និង​សាច់ញាតិ​ក្មេង​ស្រី​តាម​ទាន់​ដល់​បន្ទប់​ផ្ទះ​ជួល ក៏​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ជើង​ឯក​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់ ដោយ​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ជា​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែឧសភា នៅ​ក្នុង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុង សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ក្មេង​ស្រី​ជា​ដៃគូ​ស្នេហា​ទុំ​មុន​ស្រគាល​មាន​អាយុ​១៤​ឆ្នាំ ឯ​យុវជន​ជាប់ចោទ​ទោស​ស្នេហាឈ្មោះ លី ឌី​ជេ​ម ហៅ រ៉ូ អាយុ​១៨​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ។ ក្រោយ​ពេល​ឃាត់ខ្លួន នគរបាល​ពិនិត្យ​ទឹក​នោម​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ជាប់​ខ្លួន​ថែម​ទៀត ។តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​​១២ ខែឧសភា​កន្លង​ទៅ វេលា​ម៉ោង​៥​ល្ងាច ក្មេង​ស្រី​បាន​ចេញ​បាត់​ពី​ផ្ទះ ធ្វើ​ឱ្យ​ម្តាយ​និង​សាច់ញាតិ​ដើរ​រក​គ្រប់​ច្រកល្ហក​ប៉ុន្តែ​រក​មិនឃើញ​សោះ​។​

លុះ​២​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ មាន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ដាយមីង​ក្មេង​ស្រី ប្រទះ​ឃើញ​នាង​កំពុង​នៅ​ក្នុង​បន្ទប់​ជួល​របស់​យុវជន​ឈ្មោះ លី ឌី​ជេ​ម ហៅ រ៉ូ ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ​នាង ។ គ្រាន់តែ​ទទួល​បាន​ដំណឹង​ភ្លាម ម្តាយ​នាង​ក៏​បាន​ទៅ​មើល​ភ្លាម​ដែរ ហើយ​ឃើញ​កូនស្រី​នៅ​ក្នុង​បន្ទប់​របស់​យុវជន​រូប​នោះ​ពិតមែន ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ម្ដាយ​បានទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ជើងឯក​ឲ្យ​ជួយ​អន្ត រាគ​មន៍​ឃាត់ខ្លួន​យុវជន​ខា​លើ​នាំ​ទៅ​សាកសួរ​។ យុវជន​នេះ​និយាយ​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៨មក​ម្ល៉េះ ដោយ​បាន​រួម​ភេទ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់ លុះ​ពេល​នេះ​ម្ដាយ​នាង​ស្រី​
តាម​ទាន់​ក៏​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ៕​

អត្ថបទសរសេរ ដោយ