ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​តណ្ហា​នៅ​មាន ជាតិ​ថ្មី​ក៏​ប្រាកដជា​នឹង​មាន

4 ឆ្នាំ មុន

អត្ត​សមំ បេ​មំ ស្រឡាញ់​អ្វី​ស្មើនឹង​ខ្លួន​ប្រាកដជា​មិន​មាន នេះ​ជា​ពុទ្ធវចនៈ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​សត្វលោក​ដែល​សេចក្តី​នេះ​ឃើញ​ថា មនុស្ស​យើង​គ្រប់​រូប​រមែង​ស្រឡាញ់​ខ្លួន​ជាង​ស្រឡាញ់​អ្វី​ៗ​ទាំងអស់ មើលចុះ​ម្នាក់​ៗ​ខិតខំ​ស្វែងរក​អាហារ​បរិភោគ​ក៏​ដើម្បី​រស់ ដើម្បី​បាន​អាយុ​វែង ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន គឺ​គេ​មិន​បាន​គិត​ពី​ជីវិត​ទៅ​ក្នុង​សង្សារវដ្ត​ឡើយ ។…

អត្ត​សមំ បេ​មំ ស្រឡាញ់​អ្វី​ស្មើនឹង​ខ្លួន​ប្រាកដជា​មិន​មាន នេះ​ជា​ពុទ្ធវចនៈ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​សត្វលោក​ដែល​សេចក្តី​នេះ​ឃើញ​ថា មនុស្ស​យើង​គ្រប់​រូប​រមែង​ស្រឡាញ់​ខ្លួន​ជាង​ស្រឡាញ់​អ្វី​ៗ​ទាំងអស់ មើលចុះ​ម្នាក់​ៗ​ខិតខំ​ស្វែងរក​អាហារ​បរិភោគ​ក៏​ដើម្បី​រស់ ដើម្បី​បាន​អាយុ​វែង ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន គឺ​គេ​មិន​បាន​គិត​ពី​ជីវិត​ទៅ​ក្នុង​សង្សារវដ្ត​ឡើយ ។

ឯ​មនុស្ស​ខ្លះ​ដែល​មានគំនិត​ឆ្លាត​គេ​មិនមែន​ហ៊ឺហា​សប្បាយ​ចាយវាយ​តែ​មួយ​ថ្ងៃ​ឲ្យ​ទាល់តែ​អស់ទ្រព្យ​ដែល​រកបាន​មក​នោះ​ទេ គេ​ពិតជា​រំលែក​ទ្រព្យ​ខ្លះ​ទុក​សម្រាប់​ថ្ងៃក្រោយ ព្រោះ​ថាបើ​មិន​លៃលក​ដូច្នេះ​ទេ ថ្ងៃក្រោយ​គេ​នឹង​ក្លាយជា​មនុស្ស​កំសត់​មិន​ខាន ។

ចំណែក​អ្នកមាន​ប្រាជ្ញា​ក៏​គិតគូរ​ជីវិត​ទៅ​ជាតិ​មុខ​មិន​ខុស​អំពី​ការ​ដែល​គេ​គិត​ជីវិត​ថ្ងៃស្អែក​នោះ​ឡើយ ។
ជីវិត​ទៅ​ក្នុង​លោក​ខាង​មុខ​ពិតជា​មាន​ប្រាកដ ទោះជា​បដិសន្ធិ​នោះ​ក្នុង​កំណើត​អ្វី​ក៏​ដោយ គឺ​កើត​ទៅ​តាម​ផលកម្ម​ដែល​ខ្លួន​បាន​សាង​ក្នុង​បច្ចុប្បន្ន​ជាតិ និង​អតីតជាតិ ផលកម្ម​នេះ​ហើយ​ជា​អ្នកដឹកនាំ​ជីវិត​ទៅ​កើត​ក្នុង​ភព​ផ្សេង​ៗ ។

ហេតុនេះ​សត្វលោក​មិន​គួរ​ដំអក់​ងប់ងុល​តែ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន ដែល​ជា​ឈ្នាន់​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​តែ​សាង​ប្រយោជន៍​បរលោក​ផង​ទើប​ប្រពៃ ព្រោះ​យើង​មិនមែន​រស់នៅ​តែ​ជាមួយនឹង​ជីវិត​បច្ចុប្បន្ន​នេះ​ឯណា មិនយូរ​ប៉ុន្មាន​ទៀត​ទេ​ជីវិត​យើង​នេះ​នឹង​ត្រូវ​ស្លាប់​អស់​ទៅ​ហើយ ។

ម្យ៉ាងទៀត​បើ​តណ្ហា​នៅ​មាន មុខជា​នឹង​មាន​ជាតិ​ថ្មី​ក្នុង​លោក​ខាង​មុខ​ៗ​ទៀត​មិន​ខាន ហើយ​អ្វី​ជាដើម​ទុន​សម្រាប់​ជាតិ​ថ្មី​នោះ មាន​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ​ឯង ។