ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​តំណាងរាស្ត្រ​ប្រឆាំង​ហាម​មិន​ឲ្យ​ចូល​​សភា

4 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​១៤​ឧសភា​បាន​រារាំង​បណ្ដា​តំណាងរាស្ត្រ​ប្រឆាំង ចូល​ក្នុង​សភា​ដើម្បី​ចូលរួម​ក្នុង​សម័យប្រជុំ​មួយ​។​សកម្មភាព​បែប​នោះ​កើត​មាន​១​ស​ប្ដា​ហ៍​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល ដក​អភ័យឯកសិទ្ធិ​ពី​សមាជិក​សភា​មួយ​ចំនួន​។ កងកម្លាំង​នៃ​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​ដែល​ប្រដាប់​ដោយ​អាវុធ ព្រមទាំង​កងកម្លាំង​ប៉ូលិស​ជាតិ​និង​កង​យោធា បាន​រាំង​ខ្ទប់​ច្រកចូល​សភា​ហើយ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​ខាងក្នុង​អគារ​សភាជាតិ​។…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ កងកម្លាំង​សន្តិសុខ​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​១៤​ឧសភា​បាន​រារាំង​បណ្ដា​តំណាងរាស្ត្រ​ប្រឆាំង ចូល​ក្នុង​សភា​ដើម្បី​ចូលរួម​ក្នុង​សម័យប្រជុំ​មួយ​។​សកម្មភាព​បែប​នោះ​កើត​មាន​១​ស​ប្ដា​ហ៍​ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល ដក​អភ័យឯកសិទ្ធិ​ពី​សមាជិក​សភា​មួយ​ចំនួន​។
កងកម្លាំង​នៃ​ភ្នាក់ងារ​សើ​ុ​ប​ការណ៍​ដែល​ប្រដាប់​ដោយ​អាវុធ ព្រមទាំង​កងកម្លាំង​ប៉ូលិស​ជាតិ​និង​កង​យោធា បាន​រាំង​ខ្ទប់​ច្រកចូល​សភា​ហើយ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ នៅ​ខាងក្នុង​អគារ​សភាជាតិ​។

កាលពី​ស​ប្ដា​ហ៍​មុន​សមាជិក​សភា​ប្រឆាំង​ម្នាក់ ត្រូវ​ចាប់ខ្លួន​ហើយ​ច្រើន​នាក់​ទៀត​រត់​ភៀសខ្លួន​ចូល​បណ្ដា​ស្ថានទូត​បរទេស​ប្រចាំ​ក្រុង​កា​រ៉ា​កាស់ ឬ​រត់​ភៀសខ្លួន​ចេញពី​ប្រទេស ក្រោម​ការ​គាបសង្កត់​ពី​សំណាក់​របប របស់​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ប្រឆាំង​បណ្ដា​មនុស្ស​របស់​មេដឹកនាំ​ប្រឆាំង លោក​JUAN GUAIDO​។

កាលពី​ថ្ងៃ​ទី​១៤​ឧសភា​តុលាការ​កំពូល​បាន​ចោទប្រកាន់ សមាជិក​សភា​ប្រឆាំង​៤​រូប​ពី​បទ​ក្បត់ជាតិ​។ តុលាការ​នោះ​ក៏​ចោទប្រកាន់​បែប​នេះ​រួច​ហើយ​ដែរ ប្រឆាំង​សមាជិក​សភា​១០​រូប​ទៀត​។ បណ្ដា​សមាជិក​សភា​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៣០​មេ​សា បាន​ចូលរួម​ក្នុង​បាតុកម្ម​នានា​ក្នុង​ឱកាស​នៃ​ការ​ប៉ុនប៉ង​បះបោរ ដឹកនាំ​ដោយ​លោក​GUAIDO៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ