ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ចែៗអស់នេះ…មានទាំង​កាំ​ភ្លើង​ប៊ិច​ទៀត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង បាន​ឃាត់ខ្លួន​ស្រី​ស្អាត​២​នាក់​ជា​មុខសញ្ញា​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ដោយ​រឹបអូស​វត្ថុ​តាង​កាំភ្លើង​ប៊ិក​បាញ់​គ្រាប់​ពិត១​ដើម និង​គ្រឿងញៀន​១​កញ្ចប់​ធំ ។ ការ​បង្ក្រាប​នេះ​…

ខេត្តរតនគិរី ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង បាន​ឃាត់ខ្លួន​ស្រី​ស្អាត​២​នាក់​ជា​មុខសញ្ញា​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម ដោយ​រឹបអូស​វត្ថុ​តាង​កាំភ្លើង​ប៊ិក​បាញ់​គ្រាប់​ពិត១​ដើម និង​គ្រឿងញៀន​១​កញ្ចប់​ធំ ។

ការ​បង្ក្រាប​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​អ្នក​សារព័ត៌​​មាន​ដឹង​ថា ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា​ វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹកដោយ​មានការ​សម្រប​សម្រួល​នីតិវិធី​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ នៅ​បន្ទប់​លេ​១១១​នៃ​សណ្ឋាគារ​រតនគិរី ស្ថិត​ក្នុង ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ស្រី​ស្អាត​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួននេះ ម្នាក់​ឈ្មោះ អោយ សាវ​ម៉ា ហៅ​ក្រៅ អា​ហ្សា អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ែ​ន លី​ណា អាយុ​២៨​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិរ​យ៉ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ជា​លទ្ធផល​គឺ​វិជ្ជមាន​(+)​ទាំង​២​នាក់ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​ធំ ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ទូរស័ព្ទ​២​គ្រឿង និង​កាំភ្លើង​ប៊ិក​កែ​ច្នៃ​បាញ់​គ្រាប់​ពិត​១​ដើម ជញ្ជីង​១​និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​សម្រាប់ ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​ចាប់​ឃាត់​និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ច្បាប់ ។

ទាក់ទិន​នឹង​ករណីរ​ខាងលើ​​នេះ សមត្ថកិច្ច​ជំនាញ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​អ្នកកាសែត​ទ ថា​តើ​ពួក​គេ​ទាំង​២​នាក់​បាន​គ្រឿងញៀន​យក​មក​លក់​ពី​ប្រភព​ណា ?​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ