មិន​ធម្មតាកំពត​ពេលនេះ…បងប្អូននាំ​គ្នា​​​ទៅ​​​លេង​កម្សាន្តច្រើន


ខេត្តកំពត ៖ ខេត្តកំពត​បានក្លាយ​ជា​ខេត្ត​មួយដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ខ្លាំង ក្នុងនោះ​ក៏​​​​មាន​តំបន់​រមណី​ដ្ឋា​ន​ធម្មជាតិ​ជា​ច្រើនកន្លែង សំរាប់ទទួល​​បងប្អូនភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ មក​ទស្សនា​លេង​កម្សាន្ត​ដែល​មាន​​ចំនួន​ច្រើនគួរ​ឱ្យកត់​សម្គាល់ ​។ ជាក់ស្តែង គឺក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ ព្រះករុ
ណា​ព្រះបាទ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជារយៈពេល​៣​ថ្ងៃ ​គឺ​ឃើញ​
មាន​បងប្អូន​បាន​​ឈប់​សំរាក ដោយនាំគ្នា​​ធ្វើ​ដំណើរ​កំសាន្ត ជាលក្ខណៈគ្រួសារ​ទៅ​តាម​ខេត្ត-ក្រុងនានា ។

សម្រាប់នៅ​ខេត្តកំពតនេះ គឺឃើញ​មាន​​​​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ នាំគ្នា​​ទៅលេង​កំសាន្ត​​តាម​តំបន់រម​ណីយ​ដ្ឋាននានា​ដូច​ជា ៖ រមណី​ឋាន​កំពត​ឋានសួគ៌ (បូកគោ​) ​​ទោះបីជា​ធាតុអា​កាស​ក្តៅបន្តិច តែ​យ៉ាង​ណា​ក៏​
នៅ​តំបន់​នេះ​មាន​ភាព​ត្រជាក់​ និង​ខ្យល់​អាកាស​បរិ​សុ​ទ្ឋ​ល្អ​ណាស់, រមណី​យដ្ឋាន​កោះ​តា​ដា, រមណីយ​ដ្ឋាន​ធម្មជាតិ​ទឹកឈូ, រមណី​យដ្ឋាន​ធម្មជាតិ​ដូង​ទេរ, រមណី​យដ្ឋាន​​​អន្លង់ធំ, ​ណា​តា​យ៉ា​រី​សត​ ព្រែកអំពិលរម
ណី​យដ្ឋាន​ភ្នំ​ដូង ​ស្ថិត​ក្នុង​សង្កាត់​ត្រើយ​កោះក្រុងកំពត, កន្លែង​កំសាន្ត​ទំនប់ (ប្រទាក់ក្រឡា​ក្នុងស្រុក​ទឹកឈូ), កន្លែង​ហែល​ទឹក​កំសាន្ត​និង​បាយឡុកបាយឡ ដែល​មាន​ទីតាំង​ជាប់​គ្នា​និង​កន្លែង​កំសាន្ត​ដូង​ទេរ ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹក ឈូ និង​មាន​រមណីយ​ឋាន​ជា​ច្រើន​កន្លែង ​ដែល​ទើប​និង​បង្កើត​ថ្មី​ៗ​នៅ​ក្នុង​តំបន់​ទេស នៃ​ទឹកដី​ខេត្តកំពត​នេះ​ផង​ដែរ​។ ​

​​​បើ​តាមលោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​កោះ​សន្តិភាព​ថា នៅ​ថ្ងៃ​ទី​១ ឧសភា ​ខេត្តកំពតមាន​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​​សរុប​ចំនួន២៨,៨៥៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ក្នុងស្រុក​ មាន​ចំនួន ២៨,១០២នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន៧៥៥​នាក់ ។ ជាមួយ​គ្នា​នេះ​ សំរាប់​យានយន្ត​គ្រប់​ប្រភេទ​ ជា​មធ្យោ​បាយ​របស់​ភ្ញៀវ​សរុប​មាន ​៖ រថយន្ត​តូច​ចំនួន​២៧ ០៩​គ្រឿង រថយន្ត​តូ​រី​ស​ចំនួន ៦៩៤​គ្រឿង និង​រថយន្តក្រុង​ចំនួន​៨២​គ្រឿង ។

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ