កម្ពុជា -​នេ​ប៉ា​ល់​កំណត់​ទិស​ដៅ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្តល់​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក


រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រទេស​នេ​ប៉ា​ល់ បាន​អះអាង​ពី​ការ​កំណត់​ទិស​ដៅ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​ផ្នែក​ទាំងអស់ ដើម្បី​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

ក្នុង​ជំនួប​ជាមួយ​ពិភាក្សា​ជាមួយ​លោក លោក ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ា​ល់ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​យើង​គួរតែ​ខិតខំ​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ព្រោះ​កន្លង​មកនេះ ពេល​សម្តេច​តេ​ជោ​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ា​ល់ ដោយ​ក្រសួងការបរទេស គឺ​ប្រទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ចព្រមព្រៀង​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ ការទូត​នៃ​ប្រទេស​ទាំង​ពីរ​រួច​ហើយ​»​។

សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ឲ្យ​បង្កើន​ល្បឿន​ថែម​ទៀត​ធ្វើ​យ៉ាងណា​យើង​ត្រូវ​កំណត់​ទិស​ដៅ​ក្នុង​ការ​ជំរុញ​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ផ្នែក​ទាំងអស់ ដែល​ជា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ទោះ​បើ​សេដ្ឋកិច្ច​នៃ​ប្រទេស​យើង​ទាំង​ពីរ​នៅ​មាន​កម្រិត ប៉ុន្តែ​យើង​មាន​សក្កា​នុ​ពល​ពង្រីក​ឱកាស​ឲ្យ​ដល់​គោលដៅ យើង​ឲ្យ​កាន់តែ​ធំ​ថែម​ទៀត​។ សម្តេច​តេ​ជោ​បន្ថែម​ថា សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​អាច​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​ព​ង្រឹ​ក​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គួរតែ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​កិច្ចព្រមព្រៀង​ទៅ​លើ​វិស័យ​ដឹក​ជញ្ជូន អាកាសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ព្រោះថា ប្រទេស​យើង​ទាំង​ពីរ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ​។ សូម​ជម្រាប​ថា ទំនាក់ទំនង​កម្ពុជា​-​នេ​ប៉ា​ល់​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៦៤​មក​ម្ល៉េះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ដាក់​អគ្គរដ្ឋទូត​នៅ​ក្នុង​ប្រទេស​រៀងខ្លួន​នៅឡើយ​ទេ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ