ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! បើសិន​មាន​ករណី​ទាំង​នេះ​បញ្ជាក់​ថា ​ប្រឈម​ខ្ពស់​នឹង​ការ​ស្រុត​ស្បូន​ហើយ

4 ឆ្នាំ មុន

ជំងឺ​ស្រុត​ស្បូន​កើតឡើង​នៅ​ពេល​ដែល​សាច់ដុំ​កម្រាល​អាង​ត្រគាក និង​សរសៃ​របស់​វា​មាន​ភាពយឺត និង​ចុះ​ខ្សោយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មិន​អាច​ទ្រទ្រង់​ស្បូន​របស់​អ្នក​បាន​។ បន្ទាប់​មក ស្បូន​នឹង​លោ​យ​ចេញ​មក​ខាងក្រៅ​តាម​ទ្វារមាស​។ ជំងឺ​នេះ​អាច​កើតឡើង​លើ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ​ភាគច្រើន​ឃើញ​កើតឡើង​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច ជា​ពិសេស​ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​តាម​ធម្មជាតិ​ម្តង ឬ​ច្រើន​ដង​។…

ជំងឺ​ស្រុត​ស្បូន​កើតឡើង​នៅ​ពេល​ដែល​សាច់ដុំ​កម្រាល​អាង​ត្រគាក និង​សរសៃ​របស់​វា​មាន​ភាពយឺត និង​ចុះ​ខ្សោយ ដែល​ជា​ហេតុ​នាំ​ឲ្យ​មិន​អាច​ទ្រទ្រង់​ស្បូន​របស់​អ្នក​បាន​។ បន្ទាប់​មក ស្បូន​នឹង​លោ​យ​ចេញ​មក​ខាងក្រៅ​តាម​ទ្វារមាស​។

ជំងឺ​នេះ​អាច​កើតឡើង​លើ​ស្ត្រី​គ្រប់​វ័យ ប៉ុន្តែ​ភាគច្រើន​ឃើញ​កើតឡើង​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​រួច ជា​ពិសេស​ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន​តាម​ធម្មជាតិ​ម្តង ឬ​ច្រើន​ដង​។ ការ​ចុះ​ខ្សោយ​របស់​សាច់ដុំ​កម្រាល​អាង​ត្រគាក​នេះ​អាច​បណ្តាល​មក​ពី​៖

១-ខូច​ជាលិកា​ទ្រ​ទ្រ​ង​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន
២- ឥទ្ធិពល​នៃ​ទំនាញផែនដី
៣- អស់​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន

បើសិនជា​អ្នកមាន​អាកា​រៈ​ស្បូនស្រុត​តិចតួច គឺ​មិនបាច់​ព្យាបាល​នោះ​ទេ​។ ប៉ុន្តែ​ករណី​ដែល​វា​ធ្វើ​ឲ្យ​អ្នក​រស់នៅ​មិន​ស្រួល ឬ​រំខាន​ដល់​ជីវិត​រស់នៅ​វិញ វា​គួរតែ​ដល់​ពេល​ស្វែងរក​ការ​ព្យាបាល​ហើយ​។

មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ស្បូនស្រុត​៖

១-មាន​ផ្ទៃពោះ​ម្តង ឬ​ច្រើន និង​សម្រាលកូន​តាម​ធម្មជាតិ​ច្រើន​ដង
២- សម្រាលកូន​ដែល​ថ្លោស​ពេក
៣- អាយុ​ច្រើន
៤- លើក​របស់របរ​ធ្ងន់​ៗ
៥- ក្អក​រ៉ាំរ៉ៃ
៦- មានការ​វះកាត់​ក្នុង​អាង​ត្រគាក
៧- បន្ទោបង់​ម្តង​ៗ​តែងតែ​ប្រឹង​ជា​ញឹកញាប់
៨- ដំណពូជ​ដែល​ធ្វើ​ឲ្យ​ជាលិកា​ត​ភ្ជាប់​ផ្សេង​ៗ​មាន​លក្ខណៈ​ទន់ខ្សោយ​តែ​ម្តង
៩- ជា​មនុស្ស​ស្បែក ស

ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​ធាត់​ជ្រុល ទល់លាមក​រ៉ាំរ៉ៃ និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​ក៏​អាច​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​សាច់ដុំ និង​ជាលិកា​រត​ភ្ជាប់​ក្នុង​អាង​ត្រគៀក ហើយ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​នាំ​ឲ្យ​មាន​ជំងឺ​ស្បូនស្រុត​ដែរ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ