ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈឺចង្កេះ ឬ​ខ្នង​ដោយសារ​តែ​លើក​របស់​ខុស​ទំនង

6 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន អាច​នឹង​តម្រូវ​ឲ្យ​លើក​របស់របរ​ច្រើន របស់​ទាំងនោះ​អាច​ជា កាបូប​ទៅ​រៀន កូន តូច​ៗ ឬ​របស់ ធ្ងន់​ៗ​ផង​ដែរ ។ មិន​ខ្វល់​ថា​វា​ជា​របស់​អ្វី​ឡើយ…

សម្រាប់​អ្នក​ដែល​ធ្វើ​ការងារ​ច្រើន អាច​នឹង​តម្រូវ​ឲ្យ​លើក​របស់របរ​ច្រើន របស់​ទាំងនោះ​អាច​ជា កាបូប​ទៅ​រៀន កូន តូច​ៗ ឬ​របស់ ធ្ងន់​ៗ​ផង​ដែរ ។ មិន​ខ្វល់​ថា​វា​ជា​របស់​អ្វី​ឡើយ តែ​ការ​លើក​របស់​ទាំង​អស់នេះ​ដោយ​ប្រុង​ប្រយ័ត្ន និង​មាន​ក្បួន​ត្រឹមត្រូវ​នឹង​ជួយ​ថែរក្សា​សុខភាព មិន​ឲ្យ​មាន​របួស នានា ជា​ពិសេស​ឈឺចង្កេះ​តែ​ម្តង​បាន ។ សូម​បង្ហាញ​អំពី​វិធីសាស្ត្រ ខ្លះ​ៗ​ដែល​ជួយ​ឲ្យ​ការ​លើក​អីវ៉ាន់​របស់​អ្នក​កាន់តែ​មាន​សុវត្ថិភាព ។

១-គិត​សិន ៖ មុន​ពេល​អ្នក​លើក​របស់របរ ធ្ងន់​ៗ យក​ល្អ​អ្នក​គួរតែ​រៀប​គម្រោង​ជា​មុន​ថា តើ​គួរ​ធ្វើ​វា​ដោយ​របៀប​ណា​ទើប​កុំ​ឲ្យ​មាន​បញ្ហា ។ តើ​ត្រូវការ​ឧបករណ៍​ជំនួយ ឬ​អត់? គួរ​លើកដាក់​លើ​ខ្លួន​ត្រង់​ណា? ពិនិត្យ​មើល​ជុំវិញ​ខ្លួន​ថា​តើ​អាច​ប៉ះពាល់ ឬ​រំខាន​ដល់​ការ​លើក​របស់​នោះ ឬ​អត់ ។

២-រក​ជំហរ​នឹងន​មួយ ៖ នៅ​ពេ​លើក​របស់របរ​ដែល ធ្ងន់​ៗ យក​ល្អ​អ្នក​គួរតែ​ធ្វើ​ជំហរ​ជើង​ឲ្យ​បាន​នឹង​ល្អ ដោយ​ឈាន​ជើង​ទៅ​មុខ​មួយ​សិន​ដើម្បី​រក្សា​លំនឹង ។ ចូរ​ប្រាកដ​ថា នៅ​ពេល​អ្នក​លើក អ្នក​អាច​ធ្វើ​ចលនា​ប្រអប់ជើង​បាន​យ៉ាង​ងាយ ។

៣-ដៃ​កាន់​ឲ្យ​ជាប់ ៖ ចូរ​មើល​ផង​ថា អ្នក​កំពុង​តែ​ប្រើ​ដៃ​កាន់​របស់​នោះ​ជាប់​ល្អ​ហើយ ឬ​អត់ ។ វា​នឹង​កាន់តែ​ល្អ​ថែម​ទៀត​បើសិនជា​អ្នក​លើក​របស់​នោះ​ដាក់​នៅ​អឹ​ប​នឹង​ដងខ្លួន​ដើម្បី​ផ្តល់​ជា​ការ​ទ្រទ្រង់​បន្ថែម ។ បើ​សិនជា​ដៃ​បែកញើស គួរតែ​ពាក់​ស្រោមដៃ​។ មិន​ត្រូវ​ផ្លាស់​ប្តូរ​របៀប​ប្រើ​ដៃ​ចាប់​របស់​នោះ​ឡើយ ជា​ពិសេស​ពេល​លើក​របស់​ពីលើ​ដៃ​តែ​ម្តង ។

៤-ចៀសវាង​ការ​អោន​លើក ៖ អ្នក​គួរតែ​ចៀសវាង​ការ​អោន ឬ​បត់​ឆ្អឹងខ្នង​ពេញ ព្រោះ​វា​អាច​ប្រឈម​នឹង​ការ​មាន​របួស​នៅ​ពេល​លើក​របស់ ធ្ងន់​ៗ​បាន ។ ប៉ុន្តែ​ការ​អោន និង​បត់​ជង្គង់ និង​សន្លាក់​ត្រគាក​តិចតួច​ពិតជា​មិន​អី​ទេ ។

៥-មិន​ត្រូវ​រមួលខ្លួន ៖ មាន​មនុស្ស​មួយ​ចំនួន​ងាយ​នឹង​រមួល​រាង​កាយ​ពួក​គេ​ណាស់​នៅ​ពេល​លើក​របស់ ធ្ងន់​ៗ ប៉ុន្តែ​រឿង​នេះ​អាច​បណ្តាល​ឲ្យ​ឈឺ​បាន ។ បើសិនជា​អ្នក​ផ្លាស់​ប្តូរ​ទិស​ដៅ ចូរ​ប្រើប្រាស់​ប្រអប់ជើង​បង្វិល​មុន​រាង​កាយ ។

៦-យល់​ដឹង​អំពី​ដែន​កំណត់​របស់​ខ្លួនឯង ៖ មែនហើយ អ្នក​ត្រូវការ​លើក​របស់​នោះ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​បង្ខំ​ខ្លួនឯង​លើក​វា​ដោយ​ខ្លួនឯង​មិន​អាច​ធ្វើ​បាន​ផង​នោះ​។ ការ​យល់​ដឹង​អំពី​ដែន​កំណត់​របស់​ខ្លួន​អាច​ជួយ​អ្នក​ចៀស​ផុត​ពី​ការ​មាន​របួស និង​ដួល​បាន ។

មិន​ត្រូវ​អៀនខ្មាស​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​កាន់​របស់​ឡើយ ។ ចូរ​ប្រាកដ​ថា ការ​ប្រើ​ដៃ​កាន់​របស់​លើក​នោះ​គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ​ល្អ ហើយ​រាង​កាយ​ត្រង់​ធម្មតា​ហើយ ។ ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​រឿង​នេះ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើសិនជា​អ្នក​កាន់​មិន​បាន​ល្អ ឬ​ត្រូវ​ទំនង​ទេ វា​អាច​នឹង​បង្ក​ជា​របួស​បាន​គ្រប់​ពេល (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ