ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​៉​ច​បាន​ចេះ​តែ​ធាត់ មិន​ព្រម​ស្គម​សោះ?

4 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ឲ្យ​ក្លាយជា​ទម្លាប់ នោះ​អ្នក​នឹង​មាន​រាង​ដែល​មិន​ស្អាត​ដូច​អ្នក​ដទៃ​ឡើយ ។ ដូចនេះ​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់ មិន​ងាយ​ស្គម? 1.​នារី​ដែល​ធ្វើការ​ភាគច្រើន​តែងតែមាន​ទម្លាប់​ញ៉ាំ​កាហ្វេ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅ​ពេល​ដែល​ញ៉ាំ​ច្រើន វា​អាច​នឹង​ប៉ះពាល់​ដល់​បេះដូង​អ្នក ។…

នៅ​ពេល​ដែល​អ្នក​មិន​ប្រយ័ត្ន ហើយ​ធ្វើ​រឿង​មួយ​ចំនួន​ឲ្យ​ក្លាយជា​ទម្លាប់ នោះ​អ្នក​នឹង​មាន​រាង​ដែល​មិន​ស្អាត​ដូច​អ្នក​ដទៃ​ឡើយ ។ ដូចនេះ​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់ មិន​ងាយ​ស្គម?

1.​នារី​ដែល​ធ្វើការ​ភាគច្រើន​តែងតែមាន​ទម្លាប់​ញ៉ាំ​កាហ្វេ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅ​ពេល​ដែល​ញ៉ាំ​ច្រើន វា​អាច​នឹង​ប៉ះពាល់​ដល់​បេះដូង​អ្នក ។ ជា​ពិសេស​វា​នឹង​កាត់​ជាតិ​ទឹក​នៃ​ក្រពះ និង​ពោះវៀន​អ្នក ជា​ហេតុ​ដែល​​អាច​ធ្វើ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ទល់លាមក នោះ​ក្បាលពោះ​នឹង​ដុះ​ចេញ​មក​ជា​មិន​ខាន​ឡើយ ។

2.​មាន​នារី​មួយ​ចំនួន​ព្រោះតែ​ចង់​ស្គម តែងតែ​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​បាយ និង​អាហារ ផ្សេង​ៗ ប៉ុន្តែ​វា​បែរជា​រឿង​ខុសឆ្គង​ជាទី​បំផុត ។ នៅ​ពេល​ដែល​អ្នក​ពិសា​ផ្លែ​ឈើ​ច្រើន នោះ​ក្នុង​ខ្លួន​អ្នក​នឹង​ផ្ទុក​ជាតិ​ស្ករ​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ធាត់​។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​ខ្លួន​អ្នក​ខ្វះ​សារធាតុចិញ្ចឹម ព្រមទាំង​ប្រូតេ​អុីន វា​នឹង​ធ្វើ​ឲ្យ​ខ្លាញ់​កាន់តែ​កក​ក្នុង​រាង​កាយ​អ្នក ។

3.​នៅ​ពេល​ដែល​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ខូច​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀត​ផង ។ ជា​ពិសេស​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិសា​កាន់តែ​ច្រើន​នៅ​ពេល​ថ្ងៃ ។

4.​នៅ​ពេល​ដែល​អ្នក​ប្រញាប់ ហើយ​មិន​ទំពា​អាហារ​ឲ្យ​ម៉ត់​ក៏​លេប​ចូល​ពោះ នោះ​អ្នក​នឹង​មិនបាច់​ចង់​ស្គម​ទេ ព្រោះ​អាហារ​ទាំងនោះ​មិន​រំលាយ​ឡើយ​។ នៅ​ពេល​ដែល​ទុក​យូរ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធាត់​បាន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ