ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្រោម​ស្ពាន​ជ្រោយចង្វា ប្រទះ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មក​ទើរ នៅ​ក្បែរ​ច្រាំង​ក្រោម​ស្ពាន​ជ្រោយចង្វារ បង្ក​អោយ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ ២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ​ថ្មី…

រាជធានី​ភ្នំពេញ ​៖ សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មក​ទើរ នៅ​ក្បែរ​ច្រាំង​ក្រោម​ស្ពាន​ជ្រោយចង្វារ បង្ក​អោយ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ ២០១៩ នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​តាំងពី​ពេល​ពី​ណា​ឡើយ ហើយ​ក៏​ពុំ​ស្គាល់​អត្តសញ្ញាណ​ដែរ ​។ ជន​រង​គ្រោះ​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ខ្មៅ ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃខ្លី មាន​ពាក់​នាឡិកាដៃ និង​ខ្សែក្រវាត់​អក្សរ​«H» និង​មាន​ទូ​ស័ព្ទ​អាយ​ហ្វូ​ន​មួយ​គ្រឿង សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។

តាម​ប្រភព​ពី​ប្រជា​នេសាទ​បានអោយ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ​នេះ នៅ​ពេលដែល​គាត់​ចេញ​ទូក​ទៅ​នេសាទ​ក៍បាន​ចោល​ភ្នែក​មក​ច្រាំង​ទន្លេ​ខាងលិច​ក៏បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​មក​ទើរ​នៅ​ច្រាំង​ទន្លេ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​អង្គភាព​ការពារ​គោលដៅ​ទី​៣ និង​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម នគរបាល​មូលដ្ឋាន​ក៏​បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​ជើង​ទឹក​ចេញ​ទូក​ទៅ​អូស​សព​ជន​រង​គ្រោះ​យក​មក​ដាក់​នៅ​ច្រាំង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ដើម្បី​អូស​សព​ជន​រង​គ្រោះ​ឡើង​ច្រាំង​អោយ​នគរបាល​ជំនាញ​ត្រួតពិនិត្យ ។

តាម​ប្រភព​ពី​នគរបាល​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ​នៅ​ពេល​យប់​ស្ងាត់​ហើយ​ក៏​បាន​អណ្តែត​ឡើង​រួច​រសាត់​មក​ទើរ​នៅ​ច្រាំង​ទន្លេ​ក្បែរ​នោះ ។

តាម​ការ​ត្រួតពិនិត្យ​របស់​នគរបាល​ជំនាញ​ដែល​ឆែក​នៅ​លើ​ខ្លួន​សព​រក​ពុំ​ឃើញ​មាន​លិខិត​ស្នាម​អ្វី​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​ឡើយ មាន​តែ​រូបថត​មួយ​សន្លឹក​នៅ​ក្នុង​កាបូប​ប្រាក់​របស់​ជន​រង​គ្រោះ​ប៉ុណ្ណោះ​។ បន្ទាប់​ពី​ត្រួតពិនិត្យ នគរបាល​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​លង់ទឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ