ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​ DUTERTE​ សង្ឃឹម​ពង្រឹង​អំណាច

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១៣​ឧសភា បាន​ទៅ​បោះ​ឆ្នោត​សភា​នា​ពាក់កណ្ដាល​អាណត្តិ ដែល​អាច​ឲ្យ​ប្រធានាធិបតី​ប្រទេស​នេះ លោក​RODRIGO DUTERTE​ពង្រឹង​អំណាច និង​អាច​អនុវត្ត​ការ​សន្យា​របស់​លោក ស្ដារ​ឡើង​វិញ​ទោស​ប្រហារជីវិត​និង​កែទម្រង់​រដ្ឋធម្មនុញ្ញ​។ ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ជ្រើសរើស​សមាជិក​សភា​ជាង​១៨.០០០​រូប…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១៣​ឧសភា បាន​ទៅ​បោះ​ឆ្នោត​សភា​នា​ពាក់កណ្ដាល​អាណត្តិ ដែល​អាច​ឲ្យ​ប្រធានាធិបតី​ប្រទេស​នេះ លោក​RODRIGO DUTERTE​ពង្រឹង​អំណាច និង​អាច​អនុវត្ត​ការ​សន្យា​របស់​លោក ស្ដារ​ឡើង​វិញ​ទោស​ប្រហារជីវិត​និង​កែទម្រង់​រដ្ឋធម្មនុញ្ញ​។

ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ជ្រើសរើស​សមាជិក​សភា​ជាង​១៨.០០០​រូប ក្នុង​នោះ​ពាក់កណ្ដាល​សម្រាប់​កៅអី​ព្រឹទ្ធសភា ជា​ស្ថាប័ន​មួយ​ដែល​ដើរតួ​នាទី​សំខាន់​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ រាំង​ខ្ទប់​ការ​ផ្ដួចផ្ដើម​គំនិត​ដែល​មាន​ភាព​ចម្រូងចម្រាស់​មួយ​ចំនួន របស់​លោក​DUTERTE​។

ជាប់​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦ លោក​DUTERTE​ជា​គោលដៅ​នៃ​ការ​រិះគន់​របស់​ពួក​លោក​ខាងលិច មក​ពី​នយោបាយ​ហិង្សា​របស់​លោក ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។ ប៉ុន្តែ​លោក​នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​ប្រទេស ជា​ពិសេស​មក​ពី​ការ​និយាយ​ត្រង់​ៗ​របស់​លោក ហើយ​មួយ​ផ្នែក​ធំ​នៃ​ប្រជាជន​ហ្វ៊ី​លី​ពី​ន​បន្ត​មើលឃើញ​ថា លោក​ជា​មន​ស្សុ​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត ជាង​ពួក​អ្នក​នយោបាយ​ប្រពៃណី​របស់​ប្រទេស ដែល​ពុំ​មាន​ចំណាត់ការ​ដោយ​ប្រសិទ្ធភាព​។

លោក​DUTERTE​សន្យា​ស្ដារ​ទោស​ប្រហារជីវិត​ឡើង​វិញ សម្រាប់​បទឧក្រិដ្ឋ​ទាក់ទិន​ការ​រត់ពន្ធ​គ្រឿង​ញៀន ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់​លោក​ប្រឆាំង​គ្រឿងញៀន ដោយ​ក្នុង​យុទ្ធ​ការ​នោះ​អ្នករត់ពន្ធ​និង​អ្នក​សេព​គ្រឿងញៀន ច្រើន​ពាន់​នាក់​បាន​ត្រូវ​សម្លាប់​។ កម្មវិធី​ម៉ឺង​ម៉ាត់​របស់​លោក លើ​ឧក្រិដ្ឋកម្ម​ធ្លាប់​ដើរតួ​នាទី​សំខាន់ ដែល​នាំ​ឲ្យ​លោក​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១៦​។ លោក​DUTERTE​សង្ឃឹម​ជា​ពិសេស​ទម្លាក់​អាយុ​នៃ​អ្នក​ដែល​អាច​ជាប់​ទោសឧក្រិដ្ឋ​ពី​១៥​ឆ្នាំ​មក​នៅ​ត្រឹម​១២​ឆ្នាំ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា ពួក​អ្នកបោះឆ្នោត​បាន​លើកគ្នា​យ៉ាង​ពពាក់ពពូន នៅ​ខាងក្រៅ​បណ្ដា​ការិយាល័យ​បោះ​ឆ្នោត តាំងពី​មុន​ពេល​បើកទ្វារ​ទៅ​ទៀត​។ សរុប​ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​៦១​លាន​នាក់​ត្រូវ​ទៅ​កាន់​ហិប​ឆ្នោត​។

ជា​ប្រពៃណី​សមាជិក​ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន​ដែល​ជ្រើសរើស​សម្រាប់​អាណត្តិ​៦​ឆ្នាំ តែង​ប្រកាន់​ជំហរ​ឯករាជ្យ​ជាង​បណ្ដា​សមាជិក​សភា​។ បើ​ដណ្ដើម​បាន​កៅអី​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា ដែល​បើ​តាម​ការ​ព្យាករណ៍​នានា​ថា​អាច​ទៅ​រួច លោក​DUTERTE​នឹង​អាច​ចាត់ការ​ដោយ​សេរី​តាម​ដែល​លោក​ចង់បាន ក្នុង​កិច្ច​ការពារ​សន្តិសុខ​និង​ក្នុង​ការ​កែទម្រង់​រដ្ឋធម្មនុញ្ញ​។ ពួក​ប្រឆាំង​តែង​ព្រមាន​ប្រឆាំង​នឹង​ប្រការ​ដែល​លោក​DUTERTE អាច​លុប​បំបាត់​ការ​កម្រិត​នៃ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​ប្រធានាធិបតី​កាន់​តំណែង​បាន​តែ​១​អណ​ត្តិ​រយៈពេល​៦​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ