ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ចិញ្ចឹម​ក្រពើ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​រុក្ខា​ប្រមាញ់​និង​នេសាទ​ជួយ(មានវីដេអូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជីវករ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ក្រុង​សៀមរាប​ត្អូញត្អែរ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពួក​គាត់​ផង ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ និង​ក្រពើ​ធំ​យក​ទៅ​លក់​ឱ្យ​វៀតណាម​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មក​ទិញ​ក្រពើ​របស់​ពួក​គាត់​ឱ្យ​តម្លៃ​ថោក (​កូន​ក្រពើ​១​ក្បាល​) ឈ្មួញកណ្តាល​ឱ្យ​តែ​១១​ដុល្លារ ហើយ​ក្រពើ​ធំ​ក្នុង​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៣…

ខេត្តសៀមរាប ៖ អាជីវករ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ក្រុង​សៀមរាប​ត្អូញត្អែរ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​ពួក​គាត់​ផង ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ និង​ក្រពើ​ធំ​យក​ទៅ​លក់​ឱ្យ​វៀតណាម​បាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មក​ទិញ​ក្រពើ​របស់​ពួក​គាត់​ឱ្យ​តម្លៃ​ថោក (​កូន​ក្រពើ​១​ក្បាល​) ឈ្មួញកណ្តាល​ឱ្យ​តែ​១១​ដុល្លារ ហើយ​ក្រពើ​ធំ​ក្នុង​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៣ ទៅ​៥​ដុល្លារ​ថោក​ជាង​ឆ្នាំ​មុន ហើយ​ពួក​គាត់​ចង់​សុំ​ឱ្យ​អាជ្ញាធរ ឬ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដល់​ពួក​គាត់​ផង ។

លោក​លី ដែល​ជា​អាជីវករ​ចិញ្ចឹម​ក្រពើ​មាន​ចំនួន​សរុប​ជាង​១០០០​ក្បាល ទាំង​តូច ទាំង​ធំ ដែល​រស់នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា លោក​ចិញ្ចឹម​ក្រពើ​នេះ​ជាង​១០​ឆ្នាំ តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ កាលពី​៥​ឆ្នាំ​មុន​ពួក​គាត់​មានចិត្ត​ចង់​ចិញ្ចឹម​ណាស់ ព្រោះ​វា​បាន​ថ្លៃ មក​ដល់​បច្ចុប្បន្ន​មាន​ឈ្មួញកណ្តាល​មក​ប្រមូល​ដេញថ្លៃ​ទិញ​ពី​សមាគម​ន៍​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប​ទាំងអស់ ដូច្នេះ​ខាង​សមាគម​ន៍​បានឱ្យ​ពួក​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​រំភើយ អត់​គិត​ពី​សុខទុក្ខ​របស់​ពួ​គគាត់​ឡើយ ។

លោក​បាន​រៀបរាប់​បន្ត​ថា កូន​ក្រពើ​ក្នុង​១​ក្បាល កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ​យក​ទៅ​លក់​នៅ​វៀតណាម​ខ្លួនឯង​តម្លៃ​ចាប់ពី​១៥ ទៅ​ដល់​១៨​ដុល្លារ ។ សព្វថ្ងៃ​ឈ្មួញកណ្តាល​មក​ទិញ​កូន​ក្រពើ​ក្នុង​១​ក្បាល​បាន​តម្លៃ​តែ​១០​ទៅ​១២​ដុល្លារ ហើយ​ក្រពើ​ធំ​គេ​គិត​ឱ្យ​ជា​គីឡូក្រាម ក្នុង​១​គីឡូក្រាម ពួក​គេ​ឱ្យ​តម្លៃ​បាន​ត្រឹម​៣​ទៅ​៥​ដុល្លារ ។ លោក​បាន​រៀបរាប់​បន្ថែម​ថា ក្នុង​ការ​ចិញ្ចឹម​ក្រពើ​រាល់ថ្ងៃ​ពួក​វា​ស៊ីក្នុង​១​ខែស៊ី​២​ដង ហើយ​ក្រពើ​មេ ក្នុង​១​ក្បាល​ពង​បាន​ចាប់ពី​៤០​ទៅ​៥០​ពង ក្នុង​១​រដូវ គឺ​ចាប់ពី​ខែ​២​ដល់​ខែ​៤​ទើប​អស់​ពង ចំណែក​ចំណី​ទិញ​ពី​គេ​យក​មក​ឱ្យ​វា​ស៊ី​វិញ​ឡើងថ្លៃ​ទៀត កាលពីមុន​កូន​ត្រី​ទិញ​ចូល​ក្នុង​១​តោន​តម្លៃ​១​លាន​៧០​ម៉ឺន​រៀល ទៅ​២​លាន​១០​ម៉ឺន​រៀល​ដល់​ថ្ងៃ​បុណ្យ​ទាន​ឡើងថ្លៃ​ក្នុង​១​តោន​តម្លៃ​ជិត​៣​លាន​រៀល ។

ចំណែក​លោក សេង ដែល​ជា​អាជីវករ​ចិញ្ចឹម​ក្រពើ​ជាង​១​ពាន់​ក្បាល បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា លោក​ចិញ្ចឹម​ក្រពើ​ជិត​២០​ឆ្នាំ នៅ​ក្នុង​ក្រុង​សៀមរាប ដែល​មាន​ចំនួន​ជាង​១០០០​ក្បាល​មិន​ដែល​ត្អូញត្អែរ​ដូច​ឆ្នាំ​២០១៩​នេះ​សោះ​ព្រោះ​ក្រពើ​ចុះថ្លៃ​ហួស​ពី​ការ​ស្មាន ។ លោក​បាន​រៀបរាប់​ទៀត​ថា លោក​គ្មាន​អ្វី​និយាយ​ច្រើន​ទេ​ក្រៅពី​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​រុក្ខា​ប្រមាញ់ និង​នេសាទ​ជួយ​ដល់​ពួក​គាត់​ផង ព្រោះ​សព្វថ្ងៃ​ឈ្មួញកណ្តាល​ដែល​មក​ទិញ​កូន​ក្រពើ និង​ក្រពើ​ធំ​យក​ទៅ​លក់​ឱ្យ​វៀតណាម​ឱ្យ​តម្លៃ​ថោក​ពេក ហើយ​ពួក​គាត់​ចង់​សុំ​ធ្វើ​អាជ្ញាប័ណ្ណ​ដោយ​ខ្លួនឯង ដើម្បី​យក​ក្រពើ​ទៅ​លក់​ឱ្យ​វៀតណាម​ដោយ​ខ្លួនឯង ក្រែង​បាន​ថ្លៃ​ជាង​ឈ្មួញកណ្តាល ។

រីឯ អ្នកស្រី ណា​រី រស់នៅ​ភូមិ​ចុង​ឃ្លៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​រៀបរាប់​ប្រហាក់ប្រហែល​គ្នា និង​លោក​សេង ដែរ​ថា គាត់​ចិញ្ចឹម​ក្រពើ​ជាង​៦​ឆ្នាំ​តាំងពី​ឆ្នាំ​២០០៩ រហូត​ដល់​បច្ចុប្បន្ន​ដែល​តាំងពី​នៅ​ស្ថានីយ៍​ចិញ្ចឹម​ក្រពើ​នៅ​ម្តុំ​អាង​ក្រពើ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាលា​កំរើក​ម្ល៉េះ​រហូត​គេ​យក​ទៅ​ដាក់​ទឹក​វិល​ក្នុង​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​ក៏​ឈ្មួញកណ្តាល​នៅ​តែ​ឱ្យ​តម្លៃ​ថោក​ដ​ដែរ ។

ដូច្នេះ​អ្នកស្រី​មាន​តែ​សំណូមពរ​ឱ្យ​ខ្មែរ​ជួយ​ខ្មែរ​ផង ជា​ពិ​ពេ​ស​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ផង​ព្រោះ​សព្វថ្ងៃ​ពួក​គាត់​បាន​ទៅ​ចងការ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី​យក​មក​ទិញ​ច​ណី​ឱ្យ​ក្រពើ​ស៊ី តាំងពី​វា​នៅ​តូច​រហូត​ដល់​ធំ​ឥឡូវ​ចំណី​ត្រី​ដែល​ទិញ​ពី​គេ​វា​ក៏​ឡើងថ្លៃ​ទៀត តើ​ឱ្យ​នាង​ខ្ញុំ​រក​ម្តេច​បាន​ចំណេញ​ទៅ​បើ​ក្រពើ​វា​ចុះថ្លៃ​ដល់​ថ្នាក់​នេះ តើ​ឱ្យ​ពួក​ខ្ញុំ​មានចិត្ត​ឯណា​ចង់​ចិញ្ចឹម​វា​ទៀត ។

ជុំវិញ​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក សាយ អនុប្រធាន​សមាគម​ន៍​ក្រពើ​ខេត្តសៀមរាប​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​របស់​លោក ។ ចំណែក​ឈ្មួញកណ្តាល​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​សៀមរាប​រង់ចាំ​ឆ្លើយ​តប​ជា​និច្ច ព្រោះ​អត់​មាន​លេខ​ទូរស័ព្ទ​។ រីឯ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ភ្នាក់ងារ​កោះសន្តិភាព​ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ ដោយសារ​ទូរស័ព្ទ​របស់​លោក​ស្ថិត​នៅ​ក្រៅ​តំបន់​សេវា ។ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខេត្តសៀមរាប ក៏​ដូច​ជា​ខាង​ក្រសួង​ពាកព័ន្ធ​ទាំងអស់ តើ​អាច​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់​បាន​មួយ​កំរិត​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ