ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

METI និង JETRO នឹង​បង្កើន​ជំនួយ​ផ្នែក E-Commerce សម្រាប់​សហគ្រាស​ជប៉ុន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​២៣​កន្លង​មក​ថា​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (METI) នឹង​បង្កើន​ជំនួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​លក់​ផលិតផល​នៅ​បរទេស​ដោយ​បើក​ដំណើរការ​គេហទំព័រ…

ប្រទេស​ជប៉ុន​ ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​២៣​កន្លង​មក​ថា​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម (METI) នឹង​បង្កើន​ជំនួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ចង់​លក់​ផលិតផល​នៅ​បរទេស​ដោយ​បើក​ដំណើរការ​គេហទំព័រ Japan Mall បន្ថែម​លើ​គេហទំព័រ e-commerce បរទេស​ធំ​ៗ​។

កម្មវិធី​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ក្នុង​ប្រទេស​សិង្ហ​បុរី​និង​ប្រទេស​ដទៃ​ទៀត​ជា​ការ​សាកល្បង​ក្នុង​ឆ្នាំ ២០១៨ ដោយ​មានការ​សហការ​ជាមួយនឹង​អង្គការ​ពាណិជ្ជកម្ម​បរទេស​ជប៉ុន (JETRO) ។ ក្រោម​កម្មវិធី​នេះ ក្រុមហ៊ុន​អាច​ទិញ​ផលិតផល​ដូច​ជា​អាហារ​និង​គ្រឿងសម្អាង​ពី​ក្រុមហ៊ុន​ជប៉ុន​តាម​រយៈ Japan Mall បាន​។

ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តូច​ៗ​ឲ្យចៀសវាង​ហានិភ័យ ​និង​ការ​ចំណាយ​ដែល​ទាក់ទិន​នឹង​ការ​ស្តុក​ទំនិញ​នៅ​បរទេស ។ មក​ដល់​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តូច​ៗ​ចំនួន ៤០ ដែល​កំពុង​ស្វែងរក​ទីផ្សារ​សម្រាប់​ទំនិញ ២០០​មុខ ដែល​រួម​មាន​សូកូឡា​ផង​ដែរ​។ មន្ត្រី​ថ្នាក់ខ្ពស់​ម្នាក់​ប្រចាំ​ក្រសួង​ខាងលើ​បាន​និយាយ​ថា​ពួក​គេ​ទទួល​បានការ​ឆ្លើយ​តប​ល្អ​ ។

ពេល​ដែល​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៩ ចាប់ផ្តើម​ក្នុង​ខែមេសា ក្រសួង​នឹង​ចាប់ផ្តើម​បន្ថែម​គេហទំព័រ Japan Mall ក្នុង​គេហ​ទំ​ព៏​រ​លក់ទំនិញ​ធំ​ៗ​ក្នុង​ប្រទេស​ចំនួន ១៨ ដែល​រួម​មាន​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​អា​ល្លឺ​ម៉​ង់​ជាដើម ។ ក្នុង​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ e-commerce ធំ​ជាងគេ​របស់​ពិភពលោក METI នឹង​សហការ​ជាមួយនឹង Alibaba Group Holding Ltd និង​ក្រុមហ៊ុន​ដទៃ​ផង​ដែរ ។ JETRO នឹង​គាំទ្រ​ដល់​ដល់​ការ​ស្វែងរក​ផលិតផល​ជប៉ុន​ដែល​គេហទំព័រ​ចិន​ចង់​លក់​ដូច​ជា​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​គ្រឿងសម្អាង​ជាដើម ។

ក្នុង​សហរដ្ឋអាមេរិក​ដែល​ជាទី​ផ្សារ e-commerce ធំ​ជាងគេ​លេខ​ពីរ​វិញ METI ចង់​បង្កើត​ទីផ្សារ​សម្រាប់​អាហារ​ជប៉ុន​ដោយ​បើក​ដំណើរការ​គេហទំព័រ​មួយ​លើ Rakuten USA ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន Rakuten Inc. ពួក​គែ​ក៏​មាន​គម្រោង​ជួយ​ដល់​ការ​លក់​ស្រា​អង្ករ​ជប៉ុន និង​ផលិតផល​ជប៉ុន​ដទៃ​ក្នុង​ប្រទេស​ជា​សមាជិក​សហភាព​អ៊ឺ​រ៉ុ​ប (EU) ដែរ​ដូច​ជា​អា​ល្លឺ​ម៉​ង់​និង​បារាំង​ជាដើម​ ។

JETRO នឹង​ផ្តល់​ទីប្រឹក្សា​ដល់​ក្រុមហ៊ុន​តូច​ៗ​ទាក់ទិន​នឹង​ដំណើរការ​នាំ​ចេញ​ដែល​ត្រូវ​បាន​សម្រួល​​សម្រាប់ EPA និង​គម្រោង​ជំរុញ​ដល់​ការ​លក់​លើ​អ៊ី​ន​ធើ​ណែ​តនៃ​ផលិតផល​ឧស្សាហកម្ម​ជប៉ុន​ដទៃ​ក្នុង​ប្រទេស​ស៊ី​លី វៀតណាម និង​សមាជិក​ដទៃ​នៃ​កិច្ចព្រមព្រៀង​ស៊ីជម្រៅ​និង​ដំណើរការ​ទៅ​មុខ​នៃ​ភាព​ដៃគូ​ពាណិជ្ជកម្ម​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (TPP) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ