ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សាកល្បង​ចេញ​ប្រើ​រថភ្លើង​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​គ្រោង​នឹង​ចេញ​ប្រើ​រថភ្លើង​លឿន​ដូច​គ្រាប់កាំភ្លើង​ដោយ​មាន​ល្បឿន​រហូត​ដល់​៣៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ជា​ល្បឿន​លឿន​ជាងគេ​បំផុត​នៃ​រថភ្លើង​ក្នុង​ពិភពលោក ។ ការ​បើក​សាកល្បង​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។ សេចក្តីរាយការណ៍​នៃ​សារព័ត៌មាន Nikkei Asian Review បានអោយ​ដឹង​ថា…

ប្រទេស​ជប៉ុន​គ្រោង​នឹង​ចេញ​ប្រើ​រថភ្លើង​លឿន​ដូច​គ្រាប់កាំភ្លើង​ដោយ​មាន​ល្បឿន​រហូត​ដល់​៣៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​ជា​ល្បឿន​លឿន​ជាងគេ​បំផុត​នៃ​រថភ្លើង​ក្នុង​ពិភពលោក ។ ការ​បើក​សាកល្បង​ត្រូវ​បាន​ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ។

សេចក្តីរាយការណ៍​នៃ​សារព័ត៌មាន Nikkei Asian Review បានអោយ​ដឹង​ថា ល្បឿន​រថភ្លើង​ថ្មី​នេះ​លឿន​ជាង​រថភ្លើង Bullet train របស់​ជប៉ុន​ចំនួន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​រថភ្លើង Bullet train បច្ចុប្បន្ន​មាន​ល្បឿន​ត្រឹមតែ​៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ។

រថភ្លើង​ថ្មី​នេះ​មាន​ប្រវែង​២៥០​ម៉ែត្រ ដោយ​មាន​ទូ​ចំនួន​១០​ដប់ ។ រថភ្លើង​ល្បឿន​លឿន​ដូច​គ្រាប់កាំភ្លើង បច្ចុប្បន្ន​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ចំណែក​រថភ្លើង​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក​ត្រូវ​បាន​គ្រោង​ប្រើប្រាស់​លើ​ផ្លូវដែក​បម្រើប្រជាជន​ជប៉ុន​នៅ​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ