រាជធានីភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿងបើកថយចុះ ថយឡើង ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកកន្ទុយដែកបុកចូលផ្ទះលក់ដុំ និងរាយសម្ភារក្មេងគ្រប់ប្រភេទ យីហោប៊េប៊ី មាំមី ខូលិកសិន បណ្តាលអោយរងការខូចខាតម្ចាស់ផ្ទះ ដែលទាមទារសំណង៤ពាន់ដុល្លារ ។ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ផ្លូវ២១៧ កែងនិងផ្លូវច្រកចូលចាក់សំរាមចាស់ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តដឹកដែកសរសៃម៉ាក FUSU ពណ៌បៃតងលាយស ពាក់ស្លាកលេខក្រចេះ 3A -0377 ពេញមួយរថយន្ត ហើយរថយន្តនោះមិនដឹងថា គោលបំណងបើកបត់ក្នុងទិសដៅទៅណាអោយបានច្បាស់លាស់នោះទេ គឺរថយន្ដខាងលើ គឺបានបើកថយចុះថយឡើងទៅមុខបន្តិចទៅក្រោយបន្តិច ក៏ស្រាប់តែរថយន្តទទឹងផ្លូវ បណ្តាលអោយកន្ទុយដែកជ្រុលទៅបុក និងទ្វារផ្ទះ យីហោខាងលើ មានលក់ដុំ និងរាយ សម្ភារក្មេងគ្រប់ប្រភេទ បណ្តាលអោយរងការខូចខាតទ្វាររមូល និងបែកទា្វរកញ្ចក់ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀត ដែលទុកនៅផ្ទះ បណ្តាលអោយរងការខូចខាតថែមទៀតផង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្នុងហេតុការណ៍នេះដែរមានតំណាងភាគីទាំងសង្ខាងបានមកសម្របសម្រួលដោយខាងម្ចាស់ផ្ទះទាមទារសំណង៤ពាន់ដុល្លារ តែពេលនោះខាងរថយន្តបានអោយសំណង់៣ពាន់ដុល្លារ តែខាងខាងម្ចាស់ផ្ទះអត់ព្រមទទួល ។
ក្រោយពេលកើតហេតុដោយសារតែការចរចារគ្នាអត់ត្រូវ រថយន្តត្រូវបានសមត្ថកិច្ច
ជំនាញបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលពេលក្រោយ ៕
ចែករំលែកព័តមាននេះ