ស្ត្រី​ចំណាស់​ម្នាក់​ពិតជា​អាណិត​ណាស់ ជីវភាព​ខ្វះខាត​ហើយ​នៅ​ឈឺ​ច្រើន​មុខ​ទៀត (​មាន​វី​ដេ​អូ​)


ខេត្តស្ទឹងត្រែង ៖ ស្ត្រី​វ័យ​៧៥​ឆ្នាំ​ម្នាក់​សម្រាក​នៅ​ក្នុង​ខ្ទម កម្សត់​ជាមួយ​កូន និង​ចៅ​ដោយ មាន​ជម្ងឺ​ប្រចាំ​កាយ​អាច​ចាត់​ថា ជា​ដំណាក់កាល​ចុង​ក្រោយ​ភ្នែក​មើល​មិនសូវ​ឃើញ​ត្រចៀក​ហូ​ឈាម​រឹម​ៗ ដំបៅ​មហារីក​ដោះ បញ្ហា​រលាក​ផ្លោ​ក​នោម​រាំ​រ៉ៃ​លំបាក​បត់ជើង ។ លោកយាយ​បច្ចុប្បន​កំពុង​រស់នៅ​ចំណុច​ជ័រចុង​ភូមិ​អន្លុង​ក្រមួន ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ចំណែក​គ្រួសារ​លោកយាយ​ត្រូវ អ្នក​ជិតខាង​ថា ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត បើ​ទោះ​គ្រួសារ​នោះ​មានកូន និង​ចៅប្រុស​តូច​មួយ​ក្តី ។ ទាក់ទិន​ទៅ​នឹង​សភាព​ជម្ងឺ​របស់​លោកយាយ​កើត​មាន​កន្លង​មក​យូរ​មក​ហើយ តែ​ដោយសារ​តែ​កត្តា​ជីវភាព​ទើប​ធ្វើ​អោយ​លោកយាយ​កាន់តែ​ទ្រុឌទ្រោម និង​រាំ​រ៉ៃ ។

តាម​ប្រភព​ព័ត៌មាន​ពី​កូនចៅ រួម​អ្នក​ជិតខាង​ថា កាលពី​ប៉ុន្មាន​ខែ​មុន​គាត់​អាច​ដើរ​បាន​ធម្មតា​ក្រោយមក​គាត់​ឃើញ​គេ​កាន់​ផ្លែ​ម្តេ​ញ​ក៏​សុំ​គេ​មក​ហូប​ជាមួយ​អំបិលម្ទេស​ហូប​ក៏​ស្រាប់តែ​ឈឺចាប់​ក្នុង​រាង​កាយ​រហូត​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​អស់​លទ្ធភាព​ទើប​នាំ​មក​ផ្ទះ​វិញ​រហូត​បច្ចុប្បន្ន​លោកយាយ​ភ្នែក​មើល​មិនសូវ​ឃើញ ឈឺចាប់​ដំបៅ​មហារីក​ដោះ សម្ពាធ​ឈាម​ឡើង​ខ្ពស់ បណ្តាល​អោយ​ហូរ​ឈាម​ចេញ​តាម​ត្រចៀក បញ្ហា​រលាក​តំរងនោម​រាំ​រ៉ៃ លំបាក​បត់ជើង សម្រាក​នៅ​ក្នុង​ខ្ទម​ក្នុង​ចំការ ក្បែ​ព្រៃ​ស្ថិត​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ។

លោកយាយ​ឈ្មោះ ហង្ស វ័ន អាយុ​៧៥​ឆ្នាំ បច្ចុប្បន្ន​រួមរស់​ជាមួយ​កូន និង​ចៅប្រុស​ម្នាក់​ពឹងផ្អែក​លើ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច ។ ដោយ​មើលឃើញ​ការ​លំបាកលំបិន​នូវ​ស្ថានភាព​ខាងលើ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ ឃុំ​ស្រែ​ឬ​ស្សី​ស្រុក​ថា​ឡាប​តិ​វ៉ា​ត់ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​នាំ​អំណោយ​មនុស្សធម៌​ទៅ​ជូន​ដល់​ខ្ទម​របស់​លោកយាយ​ផ្ទាល់ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ស្រុក​ក៏​បាន​នាំ​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង និង​សប្បុរសជន​មួយ​ចំនួន​ទៀត​ផង​ដែរ ។ អំណោយ​នាំ​ទៅ​ផ្ទាល់​នោះ​រួម​មាន​អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​៦​យួ ត្រីខ​២​យួ ទឹកត្រី​២​យួ ទឹកស៊ីអ៊ីវ​២​យួ ម៉ុង​២ សា​រ៉ុ​ង​២ ថវិកា​២០​ម៉ឺន​រៀល ថ្នាំពេទ្យ​៣​មុខ ព្រមទាំង​ឧ​ប​ត្ថ​ម​ថវិកា​មួយ​ចំនួន​ដល់​គណៈកម្មការ​លោកគ្រូ អ្នកគ្រូ ប្រជា​ការពារ ។

រីឯ​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ស្ទឹង​ត្រែង​រួម​មាន​កន្ទេល​ម៉ុង ភួយ និង​ឃី​ត​មួយ​កញ្ចប់​ដែរ ។ ក្រោយ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ស្រែ​ឬ​ស្សី​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​រួម​អំណោយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​ក្រុម​គ្រួសារ និង​លោកយាយ​ក្រោម​សំឡេង​យំ​ក្តុកក្តួល​អួល​ដើម​ក បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រធាន​ក្រុមការងារ និង​អាជ្ញាធរ​ស្រុក​ក្នុង​ការ ជួយ​ជ្រុំ​ជ្រែង​ក្នុង​វេលា​ដែល​គ្រួសារ​របស់​លោកយាយ​ជួប​វិបត្តិ​ជីវភាព ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ