រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យផ្ទះសំណាក់រស្មីភ្នំមាស និងបុរីអ័រគីដេរ ឃាត់ជនជាតិចិន ចំនួន៤នាក់ ស្នាក់នៅខុសច្បាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនជាតិចិន៤នាក់ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ឃាត់ខ្លួនពាក់ព័ន្ធស្នាក់នៅខុសច្បាប់នៅក្នុងប្រតិបត្តិការត្រួតពិន្យឆែកឆេរផ្ទះសំណាក់រស្មីភ្នំមាស និងបុរីអ័រគីដេរ។
តាមរដ្ឋបាលខណ្ឌសែនសុខបានអោយដឹងថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅចំនួន ០២ទីតាំងគឺ៖ -ផ្ទះសំណាក់ រស្មីភ្នំមាស ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ និងផ្ទះលេខ២៥ ផ្លូវដាលីយ៉ា ក្នុងបុរី អ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម មានកម្ពស់ ០៤ជាន់ ជួបជនបរទេសស្នាក់នៅចំនួន ១១នាក់ ស្រី០១នាក់ ។ មានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។
ដោយឡែកមានជនជាតិចិន ចំនួន ០៤ នាក់ ស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ,កាន់លិខិតឆ្លងដែនផុតសុពលភាព ចំនួន ០១នាក់ និងគ្មានលិខិតឆ្លងដែនចំនួន ០២ នាក់និងគ្មានទិដ្ឋាការ០១នាក់ ព្រមទាំង ដកហូត សម្ភាររួមមាន៖ រថយន្តម៉ាក Mercedes-Benz S500 ពណ៍ទឹកប្រាក់ ចំនួន ០១គ្រឿង,ម៉ូតូម៉ាក LIBERTY ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BP-0852ចំនួន ០១គ្រឿង,ម៉ូតូ HONDA VISION ពណ៍ប្រផេះ ពាក់ស្លាកលេខវៀតណាម 10-A3 983.86 ចំនួន ០១គ្រឿង។
ជនបរទេសចំនួន ០៤នាក់ និងសម្ភារខាងលេី ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕







ចែករំលែកព័តមាននេះ