ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងកម្ពុជានៅUN ៖ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិមិនត្រូវរំលោ.ភបំពានបានឡើយ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្ក​ការ​សហប្រជាជាតិ (UN) បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការ​មិន​អាច​រំ​លោ​.​ភ​បំពាន​បាន​លើ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ មិន​ត្រូវ​រដ្ឋ​ណាមួយ​រំ​លោ​.​ភ​បំពាន​បាន​ឡើយ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្ក​ការ​សហប្រជាជាតិ (​អ​.​ស​.​ប​. )​ក្នុង​ទម្រង់ Arria-Formula ក្រោម​ប្រធានបទ «​ការ​បំពេញ​ចន្លោះ​ខ្វះខាត​ក្នុង​ការ​អនុវត្ត ៖ សេចក្ដីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ » នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្ដម កែវ ឈា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) បាន​គូសបញ្ជាក់​ថា សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​មាន​សារៈសំខាន់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​ទប់ស្កាត់ ព្រមទាំង​កាត់​បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ ហើយ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​ពេញលេញ ។

ឯកឧត្តម​ក៏​បាន​បន្ថែម​ថា ដូច​គ្នា​នឹង​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​អនុភាព​គតិយុត្តិ មិន​ត្រូវ​រង​ការ​រំលោភ​បំពាន ទោះ​ក្រោម​លេស​ណាមួយ​ក៏​ដោយ​៕