ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កិន​មនុស្ស​ស្លា.ប់​នៅ​លើ​ផ្លូវជាតិ​លេខ​១

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​តៃកុង​រថយន្ត បើក​កិន​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​កៀន…

ខេត្តកណ្តាល ៖ លោក​គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​តៃកុង​រថយន្ត បើក​កិន​បុរស​ម្នាក់​ស្លាប់​នៅ​ស្រុក​កៀន ស្វាយ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ មាត្រា​៨៥​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។

ជនជាប់ចោទ​មានឈ្មោះ​ចាំង ថា​ន់​ឡឺ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្រុង​តៃ​និ​ញ​ប្រទេស​វៀតណាម ។ ជន​រង​គ្រោះ​មានឈ្មោះ​រឿ​ន ជប៉ុន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សូម​រំលឹក​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៣​និង​៥០ នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​២៥-២៦​ភ្នំពេញ អ្នក​លឿង ចំណុច​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​០១​គ្រឿង ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3B-6966 បើកបរ​ដោយ​ឈ្មោះ​ចាំង ថា​ន់​ឡឺ​ង ភេទ​ប្រុស ជនជាតិ​វៀតណាម បាន​បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត ភ្នំពេញ អ្នក​លឿង ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ម៉ូតូ​០១​គ្រឿង ម៉ាក​HONDA.Dream.C125 ពណ៌​ខ្មៅ ស៊េរី ២០១៦ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1FQ-1850 បើកបរ​ដោយ​ឈ្មោះ​រឿ​ន ជប៉ុន ភេទ​ប្រុស បើកបរ​ក្នុង​ទី​ស​ដៅ​ស្រប​ជាមួយ​រថយន្ត​ពេល​នោះ​ម៉ូតូ​បាន​បើក​ជែង​រថយន្ត​នោះ​ផុត​ឡើង​ទួល​រអិល​ចិញ្ចើម​ផ្លូវ​ទាប​ខ្ពស់​ក៏​ដួល​ម៉ូតូ​ស្រប​ពេល​រថយន្ត​មក​ដល់​ក៏​បុក​នឹង​កិន​អ្នកបើកបរ​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ចំណែក​សព​បាន​ប្រគល់​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ករណី​នេះ​បណ្តាល​មក​ពី អ្នកបើកបរ​ម៉ូតូ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ អ្នក​បើករថយន្ត​ធ្វេសប្រហែស​បើកបរ​មាន​ល្បឿន​លឿន​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ពេល​មាន​ឧបសគ្គ​នៅ​ចំពោះ​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ