ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​៧៧​រូបត្រូវ​បន្ធូរ​បន្ថយនិង​លើក​លែងទោស​ ​នៅ​ថ្ងៃ​បុណ្យវិសាខបូជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ​ទណ្ឌិត​ចំនួន​៧៧​រូប​នឹងត្រូវ​បាន​ស្នើ​សុំ​ព្រះមហា​ក្សត្រ​ ដើម្បីព្រះ​រាជទាន​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត សម្រា​ប់​ថ្ងៃបុណ្យវិសាខ​បូជា​ខាង​មុខ​នេះ​ ។ ​លោក​គឹ​ម សន្តិភាព​…

​រាជធានី​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា ​ទណ្ឌិត​ចំនួន​៧៧​រូប​នឹងត្រូវ​បាន​ស្នើ​សុំ​ព្រះមហា​ក្សត្រ​ ដើម្បីព្រះ​រាជទាន​បន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត សម្រា​ប់​ថ្ងៃបុណ្យវិសាខ​បូជា​ខាង​មុខ​នេះ​ ។

​លោក​គឹ​ម សន្តិភាព​ បាន​ឲ្យ​ដឹង​នៅថ្ងៃ​ទី​១១​ ឧសភា នេះ​ថា សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​វិសា​ក​បូជា​ឆ្នាំ​២០១៩​​ នេះ គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​ប​ន្ថូ​យ​បន្ថយទោស និង​លើក​លែងទោស បាន​ស្នើ​សុំ​ទៅ​ប្រមុខរាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ស្នើ​សុំ​ព្រះមហាក្សត្រ ផ្តល់​ការ​អនុគ្រោះ​ទោស ដល់ ទណ្ឌិត​សរុប ៧៧​រូប​(​ស្ត្រី​៩​រូប​) ក្នុង​ចំណោម​បញ្ជី​ទណ្ឌិត​ស្នើ សុំ​សរុប​២៥២​រូប​(​ស្ត្រី​១៦​រូប​) ​ក្នុង​នោះ ​៖

១-​ស្នើ​បន្ថយទោស​៦​ខែ មាន​ទណ្ឌិត​ចំនួន​៣៧​រូប (​ស្រី​៣​រូប​)
២-ស្នើ​បន្ថយ ទោស​រយៈពេល​៩​ខែ មាន​ទណ្ឌិត​ចំនួន ១៤​រូប​(​ស្រី​១​រូប​)
៣-​ស្នើ​បន្ថយទោស​រយៈពេល​១២​ខែ មាន​ទណ្ឌិត​២២​រូប​(​ស្រី​៤​រូប​)​និង
៤-ស្នើ​លើកលែងទោស​តែ​ម្តង​មាន​ទណ្ឌិត​ចំនួន​៤​រូប​(​ស្រី​១​រូប​)​។

អត្ថបទសរសេរ ដោយ