ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ជនសង្ស័យជាឃាតកររឹត.កសម្លាប់ស្ត្រីម្នាក់ដែលមានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែក ត្រូវបានកំលាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និងចាប់ឃាត់ខ្លួនបានហើយ នៅចន្លោះម៉ោង០៨ព្រឹកថ្ងៃទី១០ ឧសភា នេះ នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គួររំលឹកថា នៅក្នុងបន្ទប់លេខ207 ផ្ទះសំណាក់រំចង់ ក្នុងភូមិ5 ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី8 ឧសភាកន្លងទៅ មានហេតុការណ៍ប្រទះឃើញស្ត្រីខាងលើបានស្លាប់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានចាប់ខ្លួនត្រូវបាននាំខ្លួនយកទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសាកសួរបន្ត ។

គិតត្រឹមវេលាម៉ោង១១ជាងនេះថ្ងៃដដែល ជនសង្ស័យរូបនេះត្រូវបានស្គាល់ឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រីឯនារីជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមមន្ត្រីអាវុធហត្ថខេត្តបានលួចបង្ហើបប្រាប់ថា នឹងនាំជនសង្ស័យរូនទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់នារីរងគ្រោះឡើងវិញនៅផ្ទះសំណាក់រំចង់ ដែលជាកន្លែងកើតហេតុ ក្នុងថ្ងៃនេះដដែល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយបន្តទៀត ។ គួររំលឹកថា ៖ ភ្ញាក់ព្រើតពេលដឹងថា នាងមានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែក…!











ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ