ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បន្ត​យុទ្ធនាការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា នៅ​តាម​មន្ទីរពេទ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បើក​យុទ្ធនាការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​ទី​៩ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩…

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បើក​យុទ្ធនាការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រយៈពេល​៤​ខែ ចាប់ពី​ថ្ងៃ​ទី​៩ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ ។ ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា និង​ឆុង​ទឹកដោះគោ ចំណុះ ១,៥ លី​ត្រ ចំនួន ៤៥០០ កេស នឹង​ត្រូវ​បាន​ចែក​ជូន​ដល់​អ្នកជំងឺ​គ្រប់​ផ្នែក​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ។

ការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្បុរសធម៌​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​កុមារ និង មាតា នៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​រាជធានី​ភ្នំពេញ និង តាម​បណ្តា​ខេត្ត​មួយ​ចំនួន តាម​រយៈ​ការ​ចែក​ជូន​ទឹកបរិសុទ្ធ​កម្ពុជា ដល់​អ្នកជំងឺ​សម្រាប់​ទុក​ពិសា​អំឡុង​ពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។

បន្ថែម​ពីលើ​ទឹកបរិសុទ្ធ​កម្ពុជា សម្រាប់​ចែក​ជូន​អ្នកជំងឺ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន ១២០ កេស​រយៈពេល ៤ ខែ​ជូន​ដល់​ក្រុម​គ្រូពេទ្យ​សម្រាប់​ទុក​ពិសា​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំ​យក​ទឹកបរិសុទ្ធ​កម្ពុជា ចែក​ជូន​ដល់​អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គុន្ធ​បុ​ប្ជា IV ផង​ដែរ ។ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​យុទ្ធនាការ​ចែក​ទឹកបរិសុទ្ធ​កម្ពុជា នៅ​មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា និង ឆុង​ម្សៅ​ទឹកដោះគោ បាន​ឆ្លងកាត់​ដំណើរការ​បន្សុទ្ធ​ឥត​ខ្ចោះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អា​ល្លឺ​ម៉​ង់ និង អនុលោម​តាម​ស្តង់ដា​កម្ពុជា និង បរទេស ។ ទឹកបរិសុទ្ធ​កម្ពុជា ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​អាច​ប្រើប្រាស់ ជា​ជម្រើស​ទឹកបរិសុទ្ធ ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​ឆុង​ជាមួយ​ម្សៅ​ទឹកដោះគោ​ទារក​ផង​ដែរ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ