ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា​មាន់ ឬ​ទា​ទេ​នេះ ចោរហារយ​លួច​យក​ទៅ​លក់ និង​យក​ទៅ​ក្លែមស្រា

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរហារយ​ពី​នាក់​បាន​ធ្វើ​សកម្មភាព​លួច​មាន់ លួច​ទា ពី​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទៅ​លក់ និង​យក​ទៅ​ក្លែម​ស្រាស ស្រាថ្នាំ ត្រូវ​នគរបាល​ក្របួច​ជាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន បន្ទាប់​ពី​ចោរហារយ​ធ្វើ​សកម្មភាព​លួច​ហើយ…

ខេត្តកណ្តាល ៖ ចោរហារយ​ពី​នាក់​បាន​ធ្វើ​សកម្មភាព​លួច​មាន់ លួច​ទា ពី​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទៅ​លក់ និង​យក​ទៅ​ក្លែម​ស្រាស ស្រាថ្នាំ ត្រូវ​នគរបាល​ក្របួច​ជាប់​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន បន្ទាប់​ពី​ចោរហារយ​ធ្វើ​សកម្មភាព​លួច​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​មាន​០២​នាក់ ទី​០១-​ឈ្មោះ​ស៊ា​ន សា​រុំ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ទី​០២-​ឈ្មោះ​ផេង ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជនសង្ស័យ​០២​នាក់ (​ឃាត់ខ្លួន​បាន​០១​នាក់​រត់គេច​ខ្លួន​០១​នាក់​) ទី​០១-​ឈ្មោះ​ធុ​យ សុ​ភ័​ស្ដ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កម្មករ​សំណង់​(​ឃាត់ខ្លួន​) និង​ទី​០២-​ឈ្មោះ វ៉​ន វ៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ឈើខ្មៅ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្ដាល (​គេចខ្លួន​) ។​ចំពោះ​វត្ថុ​ង​ចាប់​យក​មាន​សត្វ​ទា​០៦​ក្បាល មាន់​០២​ក្បាល ។

នគរបាល​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​វេលា​ម៉ោង​១៩​និង​០០​នាទី​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ធ្វើ​សកម្មភាព​ចូល​លួច​យក​សត្វ​មាន់​០៣​ក្បាល នៅ​ក្នុង​ទ្រុង ក្រោយ​ផ្ទះ​ឈ្មោះ ផេង ដា បន្ទាប់​មក​ពួក​គេ​បាន​បន្ត​ទៅ​លួច​យក​សត្វ​ទា​របស់​ឈ្មោះ ស៊ា​ន សា​រុំ ដែល​ដាក់​ទុក​ក្នុង​ទ្រុង​ខាងក្រោយ​ផ្ទះ​អស់​ចំនួន​០៨​ក្បាល​ទៀត​។

ក្រោយ​ពី​លួច​បាន​ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​យក​សត្វ​ទា​ទាំងនោះ និង​មេមាន់​០១​ក្បាល​ទុក​នៅផ្ទះ​ជនសង្ស័យ វ៉​ន វ៉ា​ន់ ចំណែក​សត្វ​មាន់​០២​ក្បាល​ទៀត​ពួក​គេ​នាំ​គ្នា​យក​ទៅ​លក់ តែ​ពុំ​ទាន់​បាន​លក់​ផង​ក៏​ត្រូវ​ម្ចាស់​មាន់​តាម​ទាន់ ហើយ​បាន​យក​មាន់​ត្រឡប់​មក​វិញ​បាន​០២​ក្បាល​នោះ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៩ ខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឈើខ្មៅ​តែ​ម្ដង ។ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​នេះ​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឈើខ្មៅ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ធុ​យ សុ​ភ័​ស្ដ ដែល​កំពុង​តែ​ផឹកស្រា​ក្លែម​សាច់​មាន់ ទា ដែល​ពួក​គេ​លួច​បាន​នោះ ចំណែក​ជនសង្ស័យ វ៉​ន វ៉ា​ន់ បាន​រត់គេច​ខ្លួន​បាត់ នៅ​ពេល​នោះ​តែ​ម្ដង ។

បន្ទាប់​មក​នគរបាល​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ធុ​យ សុ​ភ័​ស្ដ រួម​និង​វត្ថុ​តាង​សត្វ​មាន់ ទា ដែល​នៅ​សេសសល់​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឈើខ្មៅ រួច​បញ្ជូន​បន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​តែ​ម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ ធុ​យ សុភ​ស្ដ័ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ