ខ្មាន់កាំភ្លើងនិយាយ​ពីរឿង​ឌឺដង​របស់​គ្រូ​បង្ហាត់​កីឡា​​​យកប្រពន្ធ​ខ្លួន


ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹង​ទៀតថា ស្ថិតនៅចំពោះសមត្ថកិច្ច ថ្ងៃទី០៩ ឧសភា នេះ ជន​សង្ស័យជាខ្មាន់កាំភ្លើង​​ដែលបាញ់​សម្លាប់​លោកគ្រូបង្ហាត់កីឡា បានឆ្លើយសារភាពរៀបរាប់​ទាំងអស់​ពី​
រឿង​រ៉ាវ​​​​ធ្វើឱ្យ​ខ្លួន​មានកំហឹង​​ដុតរោល​ក្តៅ​ដូចភ្លើងទៅសម្លាប់ជនរងគ្រោះ ។​ ជន​នេះ​ថា​ខ្លួន​គេឈ្មោះជួន
ធានី មាន​អាយុ​២៩ឆ្នាំ មុខ​របរជាជាងមាស មានទីលំនៅ​ក្នុងឃុំនរា ស្រុក​សង្កែ ខេត្តបាត់ដំបង ។

ឈ្មោះជួន ធានី បានសារភាពបន្តថា កាលពីអំឡុង​​ខែ​២ ក្នុង​ឆ្នាំ​២០១៥​ ខ្លួន​បាន​មក​លេង​សាច់ញាតិ​នៅ​ខេត្តកំពង់ស្ពឺ ​យប់​មួយ​ក៏​បាន​បបួល​គ្នា​ទៅ​រាំ​លេង​នៅ​ក្លឹ​ប​អេ​ឡេ​កូ​ក៏​បាន​ស្គាល់​ប្រ​ព​ន្ធខ្លួន​នៅ​ទីនោះ ​ហើយ​ក៏​បង្កើត​បានជា​ទំនាក់ទំនង​ស្នេហា​ឈាន​ដល់​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​១៦​ ខែឧសភា ​ឆ្នាំ​២០១៥​ ។ ​ក្រោយ​រៀប​ការ ​ដោយ​ការ​រស់នៅ​មិន​ចុះសំរុង​នឹង​គ្ន ា​ខាង​ស្រី​ចេះ​តែ​ចោទប្រកាន់​​ខ្លួនថា បាន​​មើលងាយ​ឱ​ពុក​ម្តាយ​នាង ហើយ​ការ​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៣​ឆ្នាំ​ ក៏​ចេះ​តែ​មានរឿង​រកាំរកូស​មិន​ចេះ​ចប់​ ។

ជននេះបន្តថា បន្ទាប់​ពី​មានរឿង​មិន​ចេះ​ចប់​ខ្លួន ​ក៏​បាន​ស៊ើប​ដឹង​ថា ​មុន​ពេល​មក​រៀប​ការ​ជាមួយ​ខ្លួននោះ ​ប្រ​ព​ន្ធ​បាន​បង្កើត​ទំនាក់ទំនង​ស្នេហា​ជាមួយឈ្មោះ​​ទូច​ វាសនា (លោកគ្រូកីឡាដែលត្រូវជនបាញ់សម្លាប់) ​​តាំងឆ្នាំ​២០១៣​ មក​ម្លេះ​ ទើប​ការ​រស់នៅ​​​ជា​ប្តី​ប្រ​ព​ន្ធនេះ​ចេះ​តែ​មាន​បញ្ហា​រហូត​មក ​។ ចំពោះ​ឈ្មោះទូច​វាសនា ​​ក៏​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​លី​លី​ អាយុ​២១​ឆ្នាំ ​(​គ្មាន​កូន​) ​ដែរ​។ ​បើ​ទោះជា​គេ​ (​ទូច​វាសនា​) ​រៀប​ការ​ហើយ​ក្តី ​​​នៅ​តែ​ចិញ្ចឹមចិត្ត​តាម​ចែចង់​ប្រ​ព​ន្ធខ្លួន​ជា​ដរាប​។

នៅ​ពេល​ដែល​មាន​គេ​ប្រាប់​ពី​រឿង​ប្រ​ព​ន្ឋ​ខ្លួន​និង​ទូច​វាសនា​ណាត់ជួប​គ្នា​នេះ ខ្លួន​ក៏​បាន​លួច​បង្កប់​ប្រដាប់​
ថត​សំឡេង​នៅ​ទូរស័ព្ទ​របស់​ប្រ​ព​ន្ធ ហើយ​ដឹង​ថា ​ពួក​គេ​ណាត់ជួប​គ្នា​លេងល្បែង​លើ​គ្រែ​ញយ​ដង​ទៀត​ ។ ក្រោយ មក​ ​​នៅ​ពេល​ដែល​ខ្លួន​ស្តាប់​ឮ​សំឡេង​សន្ទនា​គ្នា​ រវាង​ទូច​វាសនា​​ និង​ប្រ​ព​ន្ឋ​របស់​ខ្លួន​ណាត់គ្នា​ទៅ​លេងល្បែង​លើ​គ្រែ ពេល​នោះ​ហើយ​ដែល​ខ្លួន​គិត​ថា​ មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទៀត​នោះ​ទេ​ ក៏​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​នៅ​តុលាការ​កំពង់ស្ពឺ​អំឡុង​ឆ្នាំ​២០១៨ ​។

​បើ​ទោះជា​លែងលះ​គ្នា​ហើយ​ក្តី​ ក៏​ប្រ​ព​ន្ឋ​ខ្លួន​សុខ​ស្រី​នាង​ នៅ​ឆាត​ឬ​តេ​មក​ខ្លួន​ សុំ​លុយ​ចាយ​ជា​និ​ច្ច្​មិន​ដែល​ខាន​នោះ​ទេ​។ ​នៅ​ពេល​ដែល​ផ្ញើ​លុយ​អោយ​អតីត​ប្រ​ព​ន្ធម្តង​ៗ​ គេ​តែង​ប្រាប់​ថា បើ​យក​អ្នក​ណា​ធ្វើ​ប្តី​យក​ចុះ​តែ​កុំ​យក​ទូច​វាសនា​ នេះ​ ។​ ការ​និយាយ​បែប​នេះ​ មិន​ត្រឹមតែ​អតីត​ប្រ​ព​ន្ធមិនស្តាប់​​ទេ​ គឺ​គេ​បាន​យក​ទូច​វាសនា​ធ្វើ​ប្តី​ពេញ​មុខតែ​ម្តង​ ដោយ​រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ​កែវ​ឧត្តម​ ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​នេះ ហើយខណៈ​ដែល​ទូច ​វាសនា​ នេះ មាន​ប្រ​ព​ន្ធទៅ​ហើយ ។​

ពេល​ដែល​ពួក​គេ​រស់នៅ​ជាមួយ​គ្នា ​គឺ​គេ​បាន​តេ​តាម​ឆាត​មក​ខ្លួន​ អោយ​មើល​ពួក​គេ​ដេក​ឱប​គ្នា​ហើយ​ទូច​វាសនា​ ថើប​ប្រ​ព​ន្ឋ​ខ្លួន​អោយ​មើល​ញយ​ដង​ និងប្រាប់​និយាយ​ថា​ «​អញ​ថើប​ប្រ​ព​ន្ធឯងហើយ​..​ប្រ​ព​ន្ឋ​ឯង ឯង​ធ្វើ​ក្ត​អី​អញ​កើត​» ​ដោយ​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​អតីត​ប្រ​ព​ន្ឋ​និងទូច​វាសនា​ លែង​​បាន​ ខ្លួន​ក៏​សម្រេចចិត្ត​ទិញ​អាវុធ​យក​មក​បាញ់​ទូច​វាសនា​ចោល​តែ​ម្តង​ ។ ​

​ប្រភពចុងក្រោយថា ​នៅថ្ងៃ​ទី​១០ ​ឧសភា ​​ជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ