ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​​ហើយទើបដឹងថា លោក​ៗជា​កំពូល​មហាចោរហារយ​មែន..!

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យលួច​រថយន្តហើយ​នោះ ជន​​ម្នាក់​ឈ្មោះសុខ វិសាល ក៏បានឆ្លើយ​​សារភាព​ប្រាប់សមត្ថកិច្ច​​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ក្នុង​​ខេត្តកំពតនេះ​បាន​ចំនួន​៤​លើក​ ដោយ​លើទី​១-កាលពី​ថ្ងៃ​ទី​៣ មករា…

ខេត្តកំពត ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យលួច​រថយន្តហើយ​នោះ ជន​​ម្នាក់​ឈ្មោះសុខ វិសាល ក៏បានឆ្លើយ​​សារភាព​ប្រាប់សមត្ថកិច្ច​​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​នៅ​ក្នុង​​ខេត្តកំពតនេះ​បាន​ចំនួន​៤​លើក​ ដោយ​លើទី​១-កាលពី​ថ្ងៃ​ទី​៣ មករា ​(លួច​រថយន្ត​បាន​​​២​គ្រឿង​) នៅចំណុចភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ។ លើក​ទី​២-កាល​ថ្ងៃ​ទី​១៣ កុម្ភៈ​ (លួច​រថយន្ត​ម៉ាក​ហាយឡិនឌ័រ១គ្រឿង) ​នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។ លើក​ទី​៣​-កាលពីថ្ងៃ​ទី​១៤ ​មីនា ​(លួច​រថយន្ត​ម៉ាក​ហាយឡិនឌ័រ១គ្រឿង) នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត និងលើក​ទី​៤-កាលពី​ថ្ងៃ​ទី​៣០​ មេសា ​(លួច​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន១គ្រឿង)​ នៅ​ភូមិ​ព្រែក​ក្រើ​ស ឃុំ​ព្រែក​ក្រើ​ស ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ដោយឡែក ​ជនសង្ស័យម្នាក់ទៀត​ឈ្មោះ ​សុះ តាំ ក៏បាន​សារភាព​ថា ​សកម្មភាព​លួច​រថយន្ត​ម៉ាក​ហា​យឡិន​ឌ័​រ ធ្វើឡើងកាលពី​យប់​ថ្ងៃ​ទី​១ ​មករា ​​នៅ​ភូមិ​សត្វ​ពង​ស្រុក​ឈូក ខ្លួន​ជា​អ្នក​ធ្វើ​សកម្មភាព​លួច​ផ្ទាល់​តែ​ម្តង ។

យោងលោក​ឧត្តមសេនីយ​ស្នងការ​​ក៏បានឱ្យដែរថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង២​នាក់​នេះ​​​ទាំង​២​នាក់​មិន​ត្រឹមតែ​ធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន៤លើក​នៅ​ក្នុង​ខេត្តកំពត​នេះ​ទេ ​គឺបាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​​ក្នុងខេត្ត​ផ្សេង​ៗ​​បានជា​ច្រើន​គ្រឿងទៀត​ផង​ដែរ ។​

គួររំលឹកថា ជនសង្ស័យជាចោរ​ល្បី​ខាង​លួច​រថយន្ត​ស៊េរី​ទំនើប​បាន​ជា​ច្រើន​គ្រឿង​នៅក្នុងដី​ខេត្តកំពត​ និង​ដីខេត្តតាកែវ​​កាលពី​ពេល​កន្លង​មក ។ ​​ប៉ុន្តែ​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ឌ ​កំលាំង​ស្នងការ​នគរបាល​ខេត្តតាកែស្រាវជ្រាវ រហូត​ក្រ​​បួ​ច.ក​បាន​ទាំង​ពីរ​នាក់​​បន្តបន្ទាប់គ្នា នៅ​ថ្ងៃ​ទី​៧ និង​ទី​៨​ ឧសភា ​​​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​​ចាត់ការ​​​តាម​​នីតិវិធី ។

អត្ថបទសរសេរ ដោយ