ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​យប់​ជ្រៅ​មិនល្អ​ទេ

4 ឆ្នាំ មុន

តើ​អ្នកមាន​ចំណាំ​ខ្លួនឯង​ថា ឧស្សាហ៍​បើក​ឆ្នាំងបាយ​ញ៉ាំ​នៅ​យប់ ជ្រៅ​ៗ​ដែរ​ទេ ?​បើសិនជា​អ៊ីចឹង​មែន​កុំ​បារម្ភ​អី ព្រោះ​មិន​មាន​តែ​អ្នក​ទេ ។ ហេតុផល​មួយ​ចំនួន​ថា ហេតុ​អ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេល​យប់​អាច​ជា​រឿង​ល្អ ៖ ១-ជា​អ្នក​តម​អាហារ…

តើ​អ្នកមាន​ចំណាំ​ខ្លួនឯង​ថា ឧស្សាហ៍​បើក​ឆ្នាំងបាយ​ញ៉ាំ​នៅ​យប់ ជ្រៅ​ៗ​ដែរ​ទេ ?​បើសិនជា​អ៊ីចឹង​មែន​កុំ​បារម្ភ​អី ព្រោះ​មិន​មាន​តែ​អ្នក​ទេ ។ ហេតុផល​មួយ​ចំនួន​ថា ហេតុ​អ្វី​បានជា​ការ​ញ៉ាំ​អាហារ​ពេល​យប់​អាច​ជា​រឿង​ល្អ ៖

១-ជា​អ្នក​តម​អាហារ ៖ ការ​កាត់​បន្ថយ ឬ​តម​អាហារ​ពេញ​មួយ​ថ្ងៃ​ហើយ វា​ពិតជា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ខ្លាំង​នៅ​ពេល​យប់​ជ្រៅ​ណាស់ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នក​និយាយ​ថា ការ​តម​អាហារ​ដើម្បី​សម្រក​ទម្ងន់​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ។

២-ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ៖ ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ខ្លាំង អាច​ដោយសារ​តែ​ការ​តម​អាហារ ឬ​កំពុង​តែ​មាន​ជំងឺ​ទឹកនោមផ្អែម ដែល​វា​ជា​រឿង​ដែល​ត្រូវ​កំណត់​រោគវិនិច្ឆ័យ​ឲ្យ​បានដឹង និង​គ្រប់គ្រង​ឲ្យ​បាន ។

៣-មាន​អារម្មណ៍​ថា​ស្ត្រេ​ស ឬ​តក់ស្លុត ​៖ ការ​ដែល​ស្ត្រេ​ស ឬ​តក់ស្លុត​អាច​ថ្វើ​ឲ្យ​កម្រិត​អ័​៊​រ​ម៉ូ​ន​ស្ត្រេ​ស​កើនឡើង​ខ្លាំង ហើយ​អ័​៊​រ​ម៉ូ​ន​ទាំងនេះ​មាន​ខ្លះ​អាច​បង្កើន​ចំណង់​អាហារ​របស់​អ្នក​បាន​ថែម​ទៀត ។

៤-អ្នក​គ្រាន់តែ​មាន​អារម្មណ៍​ធុញ​ប៉ុណ្ណោះ ៖ ដោយសារ​តែ​មិន​មានរឿង​ច្រើន​ដែល​ត្រូវធ្វើ​នៅ​ពេល​យប់ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ធុញទ្រាន់ ហើយ​វា​ក៏​ជា​រឿង​ដែល​នាំ​ឲ្យ​អ្នក​ច្រឡំ​ថា​ខ្លួនឯង​ឃ្លាន​ដែរ ។

៥-ឡើង​ទម្ងន់ ៖ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​នៅ​ពេល​យប់​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​ងងុយគេង ។ រឿង​នេះ​អាច​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​របៀប​នៃ​ការ​រក្សា​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​មានការ​ប្រែប្រួល ហើយ​ត្រូវការ​ខ្លាញ់​ច្រើន​លើស​តម្រូវការ ។

៦-មិន​អាច​គេង​លក់ ៖ ការ​ដែល​ញ៉ាំ​អាហារ​ច្រើន និង​ចូល​គេង​ភ្លាម​អាច​នាំ​ឲ្យ​មានការ​ខូចខាត​ខ្លាំង​បាន ។ វា​អាច​ជា​ហេតុ​នាំ​ឲ្យ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ និង​ក្រហាយ​ដើមទ្រូង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​បាន ។

៧-ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង ៖ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ពេក អាច​បំ​លែង​ទៅ​ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​ទេ ?

ហេតុ​ដូច្នេះ​ហើយ​បានជា​ការ​ញ៉ាំ​អាហារ​ពេល​យប់​ជ្រៅ​ធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ក្នុង​ខ្លួន​កើនឡើង និង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ