ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​សុទ្ធតែ​មានការ​ងារ​ល្អ​ហើយ តែ​បែរជា​លោភលន់​រហូត​បែកគំនិត​ធ្វើ​រឿង​មិនល្អ​ចឹ​ង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ឧសភា នៅ​ត្រង់​ចំណុច​ខាងលិច​ផ្សារ​លូ ស្ថិត​ក្នុងភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ។…

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ឧសភា នៅ​ត្រង់​ចំណុច​ខាងលិច​ផ្សារ​លូ ស្ថិត​ក្នុងភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០២​នាក់ មាន​១-​ឈ្មោះ​វាង វាយោ ហៅ វិសាល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ស្ថានីយ​ហ្គា​ស មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង និង​២-​ឈ្មោះ អូន វី ហៅ​ឈី​វ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ជន​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​គ្រឿងញៀន​បំពាន​ច្បាប់ ។ បើ​តាម​ការ​ពី​និត្យ​លើ​ក្រុម​គ្រួសារ​ជន​ទាំង​២​នាក់​នេះ​សុទ្ធតែ​មានមុខ​របរ​រៀង​ៗ​ខ្លួន ដោយ​ស្របច្បាប់ តែ​បែរជា​មិន​គ្រប់គ្រាន់ ហើយ​លោភលន់​រហូត​បែកគំនិត​នាំ​គ្នា​ជួញដូរ​គ្រឿងញៀន​បន្ថែម​លើ​មុខរបរ​ស្របច្បាប ។

បើ​តាម​របាយការណ៍​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស រឹង​ថ្លា ICE (​ទឹកកក​) ចំនួន​០២​កញ្ចប់​ធំ មាន​ទម្ងន់​២,៣៨​ក្រាម ម៉ូតូ​០១​គ្រឿង និង​ទូរស័ព្ទ​០២​គ្រឿង ដែល​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស ។ ទោះ​យ៉ាងណា​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ