ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ចោទប្រកាន់​ថា EU កំពុង​បង្កើត​សង្គ្រាម​ដូងប្រេង

4 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ៦ កន្លង​មក​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចោទប្រកាន់​ដល់​សហភាព​អឺ​រ៉ុ​ប (EU)…

អា​ល្លឺ​ម៉​ង់ ៖ ភ្នាក់ងារ​សារព័ត៌មាន Channel NewsAsia បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ៦ កន្លង​មក​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចោទប្រកាន់​ដល់​សហភាព​អឺ​រ៉ុ​ប (EU) កាលពី​ថ្ងៃ​ច័ន្ទ​ថា​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជ​កម្ម​ជាមួយ​ខ្លួន​តាម​រយៈ​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដូងប្រេង​ក្នុង​ជីវៈ​ឥន្ធនៈ និង​គម្រាម​ថា​នឹង​ចេញ​វិធានការ​ឆ្លើយ​តប​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​គឺជា​ប្រទេស​ផលិត​ដូងប្រេង​ធំ​ជាងគេ​លេខ​ពីរ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី ហើយ​ពួក​គេ​នឹង​ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​គម្រោង​របស់ EU ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដូងប្រេង​ក្នុង​ជីវៈ​ឥន្ធនៈ​។

អ្នកស្រី​Teresa Kok ដែល​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ដូងប្រេង​របស់​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ចាប់ផ្តើម​ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​រដ្ឋធានី​អ៊ឺ​រ៉ុ​ប​ដើម្បី​តំណាង​គោល​ជំហរ​ប្រទេស និង​សន្យា​ថា​រដ្ឋាភិបាល​របស់​អ្នកស្រី​នឹង​ឆ្លើយ​តប​ប្រសិនបើ EU មិន​ចុះចាញ់​។

អ្នកស្រី​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន AFP ថា “​ពួក​យើង​មើលឃើញ​វា​ជា​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ EU មក​លើ​ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ប្រទេស​ផលិត​ដូងប្រេង​។ ពួក​យើង​នឹង​ត្រួតពិនិត្យ​មើល​ផលិតផល​ដែល​ពួក​យើង​នាំ​ចូល​ពី​អ៊ឺ​រ៉ុ​ប ហើយនឹង​មើល​ប្រទេស​ដទៃ​ផង​ដែរ​”​។ យ៉ាង​ណា​ក្តី​អ្នកស្រី​Kok បាន​ឲ្យ​ដឹង​ថា​ម៉ា​ឡេ​ស៊ី​នឹង​ប្រឹក្សា​ជាមួយនឹង​ឥណ្ឌូ​នេ​ស៊ី​ជា​មុន​សិន​មុន​នឹង​ពិចារណា​លើ​សកម្មភាព​នៅ WTO​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេងដូង​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​សម្រាប់​ផលិតផល​ជា​ច្រើន​ដូច​ជា​អាហារ​និង​គ្រឿងសម្អាង ប៉ុន្តែ​វា​ត្រូវ​បាន​រិះគន់​ដោយ​អ្នក​ការពារ​បរិស្ថាន​ថា​បង្ក​ឲ្យ​មានការ​កាប់​អូស​ព្រៃឈើ​ច្រើន​ដើម្បី​យកដៃ​ដាំ​ដុះ​។

ការ​ប្រើប្រាស់​ប្រេង​ទាំងនេះ​ក្នុង​អាហារ និង​គ្រឿងសម្អាង​បាន​ធ្លាក់​ចុះ​ក្នុង​អ៊ឺ​រ៉ុ​ប មួយ​ផ្នែក​មក​ពី​សម្ពាធ​ពី​ក្រុម​ការពារ​បរិស្ថាន​។ អ្នកស្រី Kok​បាន​លើក​ឡើង​ពី​ការ​គម្រាម កំហែង​របស់​លោកនាយក​ដ្ឋ​មន្ត្រី Mahathir Mohamad ម្តងទៀត​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​ពី​ប្រទេស​ចិន​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ