ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ផ្លែ​ឈើ​មួយ​ចំនួន​ស្បែក​ស្អាត

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ គឺ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​រាង​កាយ​ល្អ​ប្រសើរ ។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា បន្លែ​ផ្លែ​ឈើ​ក៏​ជះ​ឥទ្ធិពល​លើ​ស្បែក​គួរ​អោយ​កត់សម្គាល់ ។ ផ្លែ​ឈើ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់​ស្អាត​មាន​សុខភាព​ល្អ ៖…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ គឺ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​រាង​កាយ​ល្អ​ប្រសើរ ។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា បន្លែ​ផ្លែ​ឈើ​ក៏​ជះ​ឥទ្ធិពល​លើ​ស្បែក​គួរ​អោយ​កត់សម្គាល់ ។ ផ្លែ​ឈើ​ដែល​អ្នក​គួរ​ទទួលទាន ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់​ស្អាត​មាន​សុខភាព​ល្អ ៖

១. ផ្លែ​ប៉ោម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​កូ​ឡា​ជែ​ន​ដែល​ជួយ​បង្កើន​ភាព​បត់បែន​នៃ​ស្បែក និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ប្រសើរ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ស្បែក​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ កុំ​ភ្លេច​ទទួលទាន​ផ្លែ​ប៉ោម ។

២. ឪឡឹក ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយ​ផ្ដល់ និង​រក្សា​ជាតិ​សំណើម​នៃ​ស្បែក ខណៈ​ដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេច​ចេញ​នូវ​ស្នាម​ជ្រីវជ្រួញ ។

៣. ផ្លែ​ចេក ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​ក្នុង​ការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក ។ ករណី​ខ្លះ គឺ​ស្បែក​ស្ងួត​បណ្ដាល​មក​ពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ។ ដូច្នេះ​ព្យាយាម​រួម​បញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។

៤. ផ្លែ​ម្នាស់ ៖ មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ហៅ​ថា bromelain ដែល​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​រលាក​នៃ​ស្បែក រួម​ទាំង​បញ្ហា​ហើម ។

៥. ផ្លែ​ល្ហុង ៖ ជា​ប្រភព​នៃ​វីតាមីន A និង​អង់ស៊ីម papain ដែល​ជួយ​បំបែក​ប្រូតេអ៊ីន​អសកម្ម និង​កម្ចាត់​កោសិកា​ស្បែក​ងាប់​ៗ​ចេញ​។

៦. ផ្លែ​ទទឹម ៖ ជា​ប្រភព​នៃ​សមាសធាតុ​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​តាម​វ័យ​ដ៏​មាន​ឥទ្ធិពល​ដែល​ជួយ​ក្នុង​ការ​ជម្រុញ និង​ការ​បង្កើត​កោសិកា​ស្បែក​ថ្មី​ឡើង​វិញ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ