ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ សហការជាមួយកម្លាំងក្រុមតោ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនពីរនាក់ ដែលបានប្លន់រថយន្តនៅផ្លូវបំបែកអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

សេចក្តីរាយការណ៍បានបន្តថា បើតាមការដឹងពីមន្ត្រីប៉ូលិសបានប្រាប់ឲ្យដឹងថា ជនជាតិចិនទាំងពីរនាក់បានជួលរថយន្ត lexus rx300 ពាក់ស្លាកលេខភ្នំពេញ 2P-8959 ពណ៌ទឹកប្រាក់ពីពោធិចិនតុងជិះរហូតមកដល់វត្តស្លែងបានធ្វើសកម្មភាពយកកំបិតភ្ជុងជនរងគ្រោះ គម្រាមប្លន់រថយន្ត ខណៈដែលជនរងគ្រោះកំពុងតែបើកបររថយន្តលុះជិះរហូតមកដល់ទឹកដីស្រុកបាទី នៅចំនុចផ្សារគុម្ពឬស្សីឃុំតាំងដូង អ្នកបើកបរជាម្ចាស់រថយន្តក៏បានប្រើល្បិចធ្វើជាចង់បត់ជើងធំ រួចក៏បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យតែត្រូវបានជនជាតិចិននោះចាក់អោយរងរបួស ។

បន្ទាប់មកជនសង្ស័យបានបើករថយន្តពីរនាក់ជនជាតិចិនស្រីម្នាក់ទៀត បន្តមកខាងមុខរហូតនៅលើផ្លូវជាតិលេខ៣ ឆ្ពោះមកដល់ចំណុចស្រុកត្រាំកក់ក៏ត្រូវបានកម្លាំងប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយកម្លាំងប៉ូលិសត្រាំកក់ឃាត់ខ្លួនបានតែម្តង ៕
ចែករំលែកព័តមាននេះ