ញាក់សាច់ត្រឹមតែខែមេសា ចិនលក់អចលនទ្រព្យបានរហូតដល់១១៥ប៊ីលានដុល្លារ
ប្រទេសចិន ៖ ភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងកាលពីថ្ងៃពុធ មកថា ក្រុមហ៊ុនអចលនទ្រព្យចិនដីគោកបានឲ្យដឹងថា…
ប្រទេសចិន ៖ ភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងកាលពីថ្ងៃពុធ មកថា ក្រុមហ៊ុនអចលនទ្រព្យចិនដីគោកបានឲ្យដឹងថា…
ប្រទេសចិន ៖ ភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងកាលពីថ្ងៃពុធ មកថា ក្រុមហ៊ុនអចលនទ្រព្យចិនដីគោកបានឲ្យដឹងថា ការលក់របស់ពួកគេក្នុងខែមេសាបានស្មើសរុប ១១៥ប៊ីលានដុល្លារ ឬកើនឡើង ១៧%បើធៀបនឹងឆ្នាំមុន ។
យោងទៅតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ China Real Estate Information Corp (CRIC) បានឲ្យដឹងមកថា ការលក់មានកិច្ចសន្យាត្រឹមត្រូវសរុបរបស់ក្រុមហ៊ុនអចលនទ្រព្យចិនចំនួន ១០០ ស្មើ ១១៥.៨ប៊ីលានដុល្លារ ឬទាបជាងខែមិនាប្រមាណ ៥.៨%។
ទិន្នន័យលក់កាលពីខែមេសាបង្ហាញឲ្យឃើញកំណើនប្រមាណ៣៤.៦%ផងដែរបើធៀបនឹងខែមករា និងខ្ពស់ជាងខែកុម្ភៈ ៧៤.៧%ថែមទៀតផង ប៉ុន្តែអ្នកវិភាគព្រមានថាទិន្នន័យនេះអាចទទួលរងការប៉ះពាល់ពីបុណ្យចូលឆ្នាំប្រពៃណីចិន។
CRIC បាននិយាយក្នុងរបាយការណ៍ថា បើធៀបនឹងឆ្នាំមុនវិញការលក់ក្នុងខែមេសាបានកើនឡើង ១៦.៦%។ កំណើននៃតម្រូវការក្នុងទីក្រុងសំខាន់ៗ និងគោលនយោបាយរដ្ឋាភិបាលបានជំរុញដល់ការងើបឡើងវិញនៃទីផ្សារផងដែរ ។ ព្រោះតែកំណើននៃការលក់ក្នុងខែមិនានិងខែមេសា ការលក់សរុបសម្រាប់៤ខែដំបូងនាឆ្នាំនេះបានកើនឡើង ៣.៦%បើធៀបនឹងរយៈពេលដដែលនាឆ្នាំមុន។
អ្នកវិភាគគិតថាកំណើននេះត្រូវបានបង្កដោយគម្រោងថ្មីៗដែលត្រូវបានដាក់លក់លើទីផ្សារបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីចិន ការបន្ធូរបន្ថយផ្នែកកម្ចីទិញផ្ទះ និងគោលជំហររដ្ឋាភិបាលចិនលើស្ថានការហិរញ្ញវត្ថុជាដើម។
ប៉ុន្តែអ្នកតាមដានទីផ្សារមានការខ្វែងគំនិតគ្នាទាក់ទិននឹងកំណើននេះអាចនឹងបង្កឲ្យមានកំណើនក្នុងរយៈពេលយូរឬទេក្នុងទីផ្សារអចលនទ្រព្យ ។ ជាមួយគ្នានេះផងដែរ ក្រសួងចាត់ចែងផ្ទះរបស់ប្រទេសចិនបាននិយាយថាពួកគេនឹងត្រួតពិនិត្យតាមដានទីផ្សារក្នុងទីក្រុងធំៗប្រចាំខែ និងចេញសេចក្តីព្រមានទាក់ទិននឹងកំណើនតម្លៃផ្ទះនិងដីខ្ពស់និងលឿនពេក ៕
ចែករំលែកព័តមាននេះ