ភ្ញាក់ផ្អើលទាំងព្រឹក…គ្រាន់តែឃើញអណ្តែតទឹក
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សពបុរសថៃម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកអូរព្រំដែនក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្កភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៩ ប៉ុន្តែមិនទាន់ដឹងមូលហេតុនៅឡើយ ។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះសុឆាត ផានទ្រី អាយុ៥០ឆ្នាំ មានទីលំនៅក្រុងបាងកក ប្រទេសថៃ ។ ដោយក្បែរសាកសពគេឃើញមានកាបូបស្ពាយពណ៌ខ្មៅ០១ និងស្បែកជើង១គូ ។

ពេលនេះមន្ត្រី និងសមត្ថកិច្ចខ្មែរ-ថៃបានចុះដល់កន្លែងកើតហេតុ និងហ៊ុមព័ទ្ធខ្សែសុវត្ថិភាពរងចាំជំនាញខ្មែរ-ថៃ បើកការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ ៕

ចែករំលែកព័តមាននេះ