ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចុះ​សួរសុខទុក្ខ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​សៀ​ល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​សៀ​ល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ រួម​ដំណើរ​ដោយ​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ជួប​សំណេះ
សំណាល​សួរសុខទុក្ខ​ដល់​នាយ​នា​វី នាយ​នា​វី​រង ពល​នាវិក កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ នៅ​ទីបញ្ជាការដ្ឋាន​មូលដ្ឋាន​សមុទ្រ​កងទ័ពជើងទឹក ។

បន្ទាប់​ពី​របាយការណ៍​ស្វាគមន៍​របស់​លោក​ឧត្តមនាវីឯក អ៊ុ​ក សីហា មេបញ្ជាការ​រង​កងទ័ពជើងទឹក មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រួច​មក លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​សំណេះ
សំណាល​ដោយ​បាន​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​នាយ​នា​វី នាយ​នា​វី​រង ពល​នាវិក មូលដ្ឋាន​សមុទ្រ ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាជន ។

លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនៈភាព​ការងារ​ស្តី​ពី​ធនធានធម្មជាតិ​និង​ការ​ខិតខំ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​របស់​ក្រសួងបរិស្ថាន ជម្រាប​ជូន​ដល់​នាយ​នា​វី នាយ​នា​វី​រង ពល​នាវិក​ឱ្យ​បាន​ជ្រាប​ផង​ដែរ​។ បន្ទាប់​មក​ប្រតិភូ​ក៏​បាន​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ដុក​ជួសជុល​នានា និង​គិលានដ្ឋាន​មូលដ្ឋាន​សមុទ្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ