ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​ប៉ើង​ដំបូង​ផ្ទះ និង​ខ្លះ​ទៀត​រាប​ដល់​ដី​នៅ​ស្រុក​បាទី

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ត្រូវ​បាន​វាយ​បំផ្លាញ​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​រន្ទះ​មួយ​មេ​យ៉ាង​ធំ តែ​មិន​បាន​ធ្វើ​អោយ​រង​គ្រោះ​ដល់​ជីវិត​មនុស្ស​ឡើយ ។ ដែល​ហេតុ​ការ​ខ្យល់ព្យុះ​បោកបក់​វាយ​បំផ្លាញ​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែឧសភា​នេះ ស្ថិត​ក្នុង​ឃុំ​ត្នោត…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ត្រូវ​បាន​វាយ​បំផ្លាញ​ដោយសារ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ផ្គរ​រន្ទះ​មួយ​មេ​យ៉ាង​ធំ តែ​មិន​បាន​ធ្វើ​អោយ​រង​គ្រោះ​ដល់​ជីវិត​មនុស្ស​ឡើយ ។ ដែល​ហេតុ​ការ​ខ្យល់ព្យុះ​បោកបក់​វាយ​បំផ្លាញ​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែឧសភា​នេះ ស្ថិត​ក្នុង​ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​ភួង ឈី​ម អភិបាលស្រុក​បាទី​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​ថា ពិតជា​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង ត្រូវ​ប៉ើង​ដំបូលផ្ទះ​ក្បឿង ស័ង្កសី និង​ខ្លះ​ទៀត​ដួល​រាប​ដល់​ដី ផ្ទះ​ខ្លះ​រំកិល​សសរ​ចុះ​ពីលើ​តាង និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បើ​ង​ដំបូល​ទាំងមូល ។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​ហេតុការណ៍​ខ្យល់​កន្ត្រាក់​លាយឡំ និង​ភ្លៀង​ផ្គរ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស ឬ​សត្វ​រងគ្រោះថ្នាក់​ដោយសារ​គ្រោះ​ធម្មជាតិ​នេះនោះ​ទេ​ក្រោយ​ពី​កើតហេតុ​លោក​បាន​ចុះ​ផ្ទាល់ ដើម្បី​ពិនិត្យ​នឹង​រាយការណ៍​ដល់​ខេត្ត​ចាត់ចែង​ងាយស្រួល​ដល់​សាខា​កាកបាទក្រហម​ចុះ​យក​អំណោយ​ចែក​ជូន​ដល់​គ្រួសារ​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ